ចិន៖ ពិតណាស់ ទោះបីជាធ្លាប់មានរឿងអាស្រូវដែលធ្វើឲ្យ តារាស្រីល្បីឈ្មោះ Fan Bingbing បានបាត់មុខពីវិស័យសិល្បៈមួយរយៈក៏ដោយ តែមិនបានធ្វើឲ្យប្រជាប្រិយភាពរបស់នាងធ្លាក់ចុះនោះឡើយ ដោយមានការចាប់អារម្មណ៍ទៅលើការតុបតែងខ្លួន និងរូបសម្រស់ដ៏ផូរផង់របស់នាងកាន់តែខ្លាំង ថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រី Fan Bingbing ស្រាប់តែបានបង្ហាញខ្លួន នៅឯអាកាសយានដ្ឋានប៉េកាំងដើម្បីទៅកាន់សៀងហៃ ព្រមជាមួយនឹងរូបភាពដ៏គួឲ្យចាបអារម្មណ៍ ជាថ្មីម្តងទៀតជាមួយសម្លៀកបំពាក់ដ៏ស្រស់ស្អាត បានទាក់ទាញការចាប់អារម្មណ៍និងត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតប្លែកភ្នែកជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះ នាងបានមកជាមួយនឹងឈុតសម្លៀកបំពាក់ ឈុតពណ៌ផ្ទៃមេឃមានរំលេចរូបពពក ដែលមានការពាក់ម៉ាសនិងវ៉ែនតា បិទបាំងមុខមាត់យ៉ាងជិតឈឹង ជាពិសេស អ្វីដែលកាន់តែមានការភ្ញាក់ផ្អើលនោះគឺ Fan Bingbing ថែមទាំងលេងស្ទាយ៍ដោយពាក់មួកខ្មៅ ដែលអាចធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន បង្ហាញអារម្មណ៍ចំពោះនាង ក្នុងពេលមើលទៅ ស្ទាយ៍មួយនេះ ពិតជាចម្លែកខ្លាំង សមហើយដែលជាតារាស្រីលំដាប់ និងតែងតែបានបង្ហាញពីភាពលេចធ្លោរបស់ខ្លួន ឥតឈប់ឈរបបែបនេះ៕
ប្រភព៖ kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]