រាជធានីភ្នំពេញ ៖ ពិតណាស់ ឆ្នាំនេះ ខុសប្លែកជាងឆ្នាំមុនៗ ដោយឆ្នាំនេះ អ្នករៀបចំការប្រកួតសម្រស់បវរកញ្ញា បានបញ្ជូនបេក្ខនារីខ្មែរទៅ ប្រកួតឆាកអន្តរជាតិក្នុងកម្មពិធីជាច្រើន ក្នុងនោះ សូម្បីតែការប្រកួតភេទទី៣ ក៏ត្រូវបានរាប់បញ្ជូលផងដែរ។
ទន្ទឹមនឹងនេះ បេក្ខនារី Miss Universe កញ្ញា ពេជ្រ វត្តីសារ៉ា វឌ្ឍី ដែលរូបនាង ធ្លាប់ជាអតីតបវរកញ្ញាលំដាប់រង Miss Cambodia 2020 មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ រូបនាងក៏កំពុងក្លាយជា តួសម្តែងមួយរូប ក្នុងផលិតកម្ម Sastra Film ផងដែរ អ្វីដែលកាន់ពិសេសនោះគឺ រូបនាង ត្រូវបានជ្រើសរើសឲ្យក្លាយជា បេក្ខនារីដំបូងចូលរួមក្នុងការប្រកួត Miss Incontinental លើកទី៤៩ ដែលនឹងប្រារព្ធនៅចុងខែតុលានេះ នៅប្រទេសអេហ្ស៊ីប ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ហ្វេនៗរបស់រូបនាង បានដាក់ការរំពឹងថា រូបនាងនឹងធ្វើបានល្អបំផុតក្នុងការប្រកួតនេះ ដោយសារតែ មើលទៅរូបសម្រស់ និងចំណេះដឹងរបស់រូបនាងផ្ទាល់ គឺហាក់គ្មានបញ្ហាអ្វីឡើយ។ គួរបញ្ជាក់ផងដែរថា រូបនាងមានអាយុ ២៤ឆ្នាំ កម្ពស់១៧៥cm កម្រិតសិក្សា បញ្ចប់ផ្នែកទេសចរណ៍ ឆ្នាំទី៤ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]