រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែង ហង្ស អច្ឆរិយា ធ្លាប់បានបង្ហាញវត្តមាន ក្នុងខ្សែភាពយន្តខ្មែរ ចំណងជើង «ស្រទន់មន្តស្នេហ៍» កំឡុងឆ្នាំ ២០១៧ ដែលកាលនោះ រឿងភាគនេះ ពិតជា ទទួលការគាំទ្រជាខ្លាំងផងដែរ ដោយក្នុងនោះ រូបលោកដើរតួជា បុរសស្រឡាញ់ភេទដូចគ្នា លើសពីនេះទៅទៀត រូបលោក ធ្លាប់បានទទួលការចាប់អារម្មណ៍ពីមហាជន ដោយសារតែ ការថតរូបស៊ិចស៊ីបង្ហាញរាងកាយផងដែរ។
ជាមួយគ្នានេះ រូបលោក ក៏ធ្លាប់បង្ហាញពី ទំព័រមុខរបស់សៀវភៅប្រលោមលោក និពន្ធដោយខ្លួនឯងផងដែរ ដែលសៀវភៅនោះ បានចេញហើយ រីឯចំណែកលុយក៏បាន ធ្លាក់មកដែរ តែគួរឲ្យស្តាយដែល រូបលោកមិនអាចនៅចាយលុយ ចេញពីការខំប្រឹងប្រែងរបស់ខ្លួនបាន មិនតែប៉ុណ្ណោះ នៅខ្វះតែ៣ខែទៀតទេ តារាសម្តែងប្រុសរូបនេះ នឹងត្រូវគេបញ្ជូនទៅរៀននៅអូស្ត្រាលីបន្តហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើយោងតាម ការបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាប្រុសរូបនេះ រូបលោក ក៏ទើបនឹងត្រូវគ្រូពេទ្យអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ កាលពីពេលថ្មីៗនេះ ខណៈពេលរូបលោក បានសម្រាកនៅមន្ទីរពេទ្យ ដោយសារតែ ជំងឺរលាកក្រពះ ពោះវៀនធ្ងន់ធ្ងរ រហូតដល់ថ្នាក់ដកដង្ហើមមិនចេញ តម្រូវឲ្យប្រើអុកស៊ីសែន ជំនួសដង្ហើមទៀតផង។
គួរបញ្ជាក់ផងដែរថា ប្អូនប្រុសបង្កើតរបស់រូបលោក បានប្រាប់ឲ្យដឹងថា តារាសម្តែងប្រុសរូបនេះ ទើបនឹងធ្លាក់ខ្លួនឈឺ ដោយសារតែជំងឺកូវីដនេះ មិនទាន់បាន ៥ថ្ងៃផង ស្រាប់តែពេលនេះ បងប្រុសបែរជា ទៅដោយមិនបានលា និងគ្មានថ្ងៃត្រលប់ទៅវិញ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]