រាជធានីភ្នំពេញ ៖ ពិតណាស់ លោក សុគន្ធ ថេរ៉ាយុ តារាចម្រៀងប្រចាំផលិតកម្មថោន ហាក់ស្ងាត់ឆ្ងាយពីរង្វង់សិល្បៈជាខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះរវល់នឹងការធ្វើជំនួញផ្ទាល់ខ្លួន តែផ្ទុយទៅវិញ បើនិយាយពីប្រជាប្រិយភាពរូបលោកវិញ តារាចម្រៀងរូបនេះ នៅតែទទួលការគាំទ្រច្រើនដូចមុនដដែល។

យ៉ាងណាមិញ ហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នឹងរូបរាងសម្បត្តិរបស់តារាប្រុសរូបនេះ បើទោះបី មិនបានបញ្ចេញវត្តមាន ញឹកញយក្នុងការងារសិល្បៈក្តី តែរូបលោកនៅ រក្សាបានសម្រស់ក្មេងជាងវ័យដដែល លើសពីនេះទៅទៀត​ មើលទៅរូបលោក ដូចជាគ្មានការប្រែប្រួលអ្វីសោះ បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ធ្លាប់តែបានស្គាល់រូបលោក តែហ្វេនៗភាគតិចណាស់ ដែលបានដឹងពីអាយុពិតៗរបស់តារាចម្រៀងរូបនេះ ដោយថ្មីៗនេះ រូបលោក​ បានទម្លាយជាមួយនឹង នំខេកមួយដុំភ្ជាប់មកជាមួយនឹង ទៀនលេខ ៣៣ ជាហេតុធ្វើអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍ខ្លាំងឡើង ឃើញក្មេងបែបនេះមែន​ ប៉ុន្តែអាយុពិតវិញ អាចគេហៅពូបាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង សុគន្ធ ថេរ៉ាយុ
តារាចម្រៀង សុគន្ធ ថេរ៉ាយុ
តារាចម្រៀង សុគន្ធ ថេរ៉ាយុ
តារាចម្រៀង សុគន្ធ ថេរ៉ាយុ
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]