កូរ៉េខាងត្បូង៖ រឿងភាគកូរ៉េដែលត្រូវបានពិភាក្សាច្រើនបំផុតនាពេលថ្មីៗនេះគឺច្បាស់ជា «Squid Game» ដោយក្នុងចំនោមតួសម្តែង HoYeon Jung ត្រូវបានគេចាប់អារម្មណ៍ជាងគេ ដោយសារតែជំនាញសម្ដែងធម្មជាតិ ក្នុងការសម្តែង ដោយបានទាក់ទាញអ្នកគាំទ្រជាច្រើន ក្នុងការប្រឡូក ការសម្តែងលើកដំបូងរបស់នាង។

យ៉ាងណាមិញ​ មិនត្រឹមតែមានទេពកោសល្យខាងសម្តែងនោះទេ តែតារាស្រីរូបនេះ ត្រូវបានកោតសរសើរក្រៃលែងជារូបរាងស្តង់ដា ខ្ពស់ស្រឡះ ជាមួយនឹងចង្កេះមួយក្តាប់ត្រឹមតែ ២០ អ៊ីញ និងតួរលេខកម្ពស់ ១៧៦ សង្ទីម៉ែត្រ បូករួមទម្រង់មុខស្រស់ស្អាតថែមទៀតនោះ មិនសង្ស័យទេថា រូបនាងចាប់អាជីពជាតារាម៉ូដែល មុនប្រឡូកវិស័យសម្តែងទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងតារាស្រីវ័យ ២៧ឆ្នាំរូបនេះ ធ្លាប់បានបង្ហើបនៅក្នុងកម្មវិធីមួយថា នាងពិតជាមានមោទនភាពដែលចង្កេះរបស់នាងមិនដែលលើសពី ២០ អ៊ីញ ដោយបានបកស្រាយថា ក្នុងអំឡុងពេលសម្រកទម្ងន់នាង នឹងមិនតមអាហារនោះទេ ប៉ុន្តែទទួលទានអាហារ ដែលមានជាតិប្រូតេអ៊ីន និងបន្លែគ្រប់គ្រាន់តាមរយៈរបបអាហារមានតុល្យភាព។

បន្ថែមពីនេះ រូបនាង ចូលចិត្តវិធីសាស្ត្រហាត់ប្រាណស្រាលៗ ចៀសជាងលំហាត់ដែលទទួលបានលទ្ធផលភ្លាមៗ ក្នុងរយៈពេលខ្លី។ ឧទាហរណ៍ ហាត់ពត់ខ្លួន និងយូហ្គាដែលមានប្រជាប្រិយយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺជាម៉ឺនុយលំហាត់ប្រាណដែលនាងតែងតែធ្វើ។

ទៀតសោតនាងធ្វើភីឡាត់ ៣ ដងក្នុងមួយសប្តាហ៍ មិនត្រឹមប៉ុណ្ណោះ ការផឹកទឹកច្រើនដើម្បីជួយដល់ការរំលាយអាហាររបស់នាង ហើយនឹងរត់ក្នុងកំឡុងពេលសម្រកខ្លាញ់។ លើសពីនេះ ការហាត់ពត់ខ្លួន ក៏ជាដៃគូដ៏ល្អសម្រាប់នាងក្នុងការថែរក្សារាងកាយរបស់នាងផងដែរ។

បើនិយាយពីរបបអាហារវិញ នាងជ្រើសរើសសាឡាដពេលព្រឹក ដូចជាសាឡាត់ត្រីសាម៉ុង ដែលនាងចូលចិត្ត។ សម្រាប់អាហារពេលល្ងាចនាងកំណត់ថានាងត្រូវបញ្ចប់ការញ៉ាំអាហារមុនម៉ោង ៦ ល្ងាច និងតមអាហារក្រោយម៉ោង ៦ល្ងាច ប៉ុន្តែនាងជ្រើសរើសប្រើវិធីនេះ ប្រសិនបើទម្ងន់របស់នាងកើនឡើង ហើយនាងនឹងធ្វើបែបនេះ ៣០ថ្ងៃ រហូតដល់តួលេខទម្ងន់ដែលនាងចង់បានមកវិញ៕

ប្រភព៖ beauty321

សូមទស្សនារូបភាពខាងក្រោម៖

HoYeon Jung
HoYeon Jung
HoYeon Jung
HoYeon Jung
HoYeon Jung
HoYeon Jung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]