កំពង់ធំ៖​ ថ្មីៗនេះ កម្ពស់ទឹកស្ទឹងតែនៅតែបន្តឡើងបន្ថែម ដែលធ្វើឲ្យក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នផងដែរ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពីស្ថានភាពទឹកស្ទឹងសែន ។ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ដោយខណៈពេលនេះ កម្ពស់ទឹកនៅស្ពានដូនម៉ា ឃុំរក្សា បានឡើងដល់១៣,៥៨ ខ្ពស់ជាងម្សិលមិញដល់ទៅ ០,៣៤ ម៉ែត្រ នៅស្ថានីយសណ្តាន់ខេត្តកំពង់ធំ ខេត្តកំពង់ធំឡើងដល់ ១៨,២៦ ដែលកម្ពស់ទឹកឡើងខ្ពស់ជាងម្សិលមិញ ០,១០ ម៉ែត្រ ចំណែកនៅស្ថានីយខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៣,៣១ ទឹកនៅនឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋសូមបន្ថែមការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលនៅរស់អមស្ទឹងសែន​ ដែលអាចរងគ្រោះដោយសារជាយថាហេតុផងដែរ៕

សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

សេចក្តីលម្អិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]