បរទេស៖ ថ្មីៗនេះ យោងតាមសារព័ត៌មានបរទេសដ៏ល្បី បានឲ្យដឹងថា តារាចម្រៀងស្រី Selena Gomez បានទៅទីក្រុង Los Angeles កាលថ្ងៃទី ១ ខែតុលា ដើម្បីជួបនឹងមិត្តម្នាក់ ហើយតារាចម្រៀងរូបនេះ ត្រូវបានគេឃើញនិយាយលាគ្នាជាមួយនឹងមិត្តម្នាក់នោះមុនពេលឡើងឡានដើម្បីត្រលប់ទៅផ្ទះវិញ ដែលអត្តសញ្ញាណរបស់មិត្ត Selena ម្នាក់នេះ ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។
មិនត្រឹមប៉ុណ្ណោះ នៅក្នុងនោះដែរ បានធ្វើឲ្យបណ្ដាអ្នកទស្សនាជាច្រើនកាន់តែចង់ដឹងច្បាស់ពីមិត្តម្នាក់នោះ ដោយមនុស្សមួយចំនួនបានរកឃើញពីព័ត៌មានលម្អិតគួរឱ្យសង្ស័យនៅក្នុងស៊េរីរូបថតព្រាលៗ ព្រមទាំងបានគិតថា មិត្តស្រីនៅក្នុងរូបភាពនោះ គឺជា តារាស្រី Hailey Baldwin ។ ម៉្យាងវិញទៀត ក៏មានគណនីមួយផ្សេងទៀត បានចង្អុលបង្ហាញថា ទាំងម៉ូតសក់ កម្ពស់ ដៃនិងជើង របស់នារីរូបនោះ គឺមានភាពប្រហាក់ប្រហែលស្រដៀងនឹងភរិយាបណ្ដូលចិត្ត របស់តារាប្រុស លោក Justin Bieber ផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ អ្នកនិយមលេងអ៊ីនធឺណេតក៏បានសន្មតទៀតថា Selena បានពាក់អាវយឺតបែបនេះដែលចង់និយាយថា «ជ្រើសរើសការយល់ចិត្ត» ដោយសារតែនាងចង់លើកទឹកចិត្តដល់ Hailey បន្ទាប់ពីមានភាពចម្រូងចម្រាសនៅកម្មវិធី Met Gala ។ តែទោះជាយ៉ាងណា តាមប្រភពដដែលនេះ នារីរូបនេះ គឺពិតជាមិត្តរបស់ Selena ពិតមែន ប៉ុន្តែអត្តសញ្ញាណថាជាអ្នកណានោះ គឺនៅមិនទាន់ដឹងនៅឡើយទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]