ចិន៖ ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំទៅហើយ តែតារាសម្ដែងដ៏ល្បីឈ្មោះ លោក Jackie Chan នៅតែមានទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើន ទាំងសមត្ថភាពសម្ដែងក្បាច់គុន និងរូបរាងបើទោះបីជាបច្ចុប្បន្ននេះ លោកមានវ័យកាន់តែជ្រេរក៏ដោយ។

ដោយឡែក កាលពីថ្មីៗនេះ ស្រាប់តែមានរូបភាពមួយចំនួនរបស់ តារាប្រុស លោក Jackie Chan បានលេចមុខនៅក្នុងទីកន្លែងថតរឿងមួយ ដែលលោកបានមកទីនេះ គឺដើម្បីបង្រៀនក្បាច់គុន ដូច្នេះហើយ តាមរយៈរូបភាពទាំងនោះ តារាប្រុសរូបនេះ ក៏ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សនៅជុំវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ Jackie Chan ហាក់តែងខ្លួនបែបធម្មតា ពាក់អាវពណ៌ប្រផេះរលុង និងរក្សាស្ទីលម៉ូដដូចដើមរបស់ខ្លួន។  ប៉ុន្តែ បើយោងតាមសាក្សីដែលបានមើលឃើញតារាប្រុសរូបនេះផ្ទាល់ដែលបានទៅណែនាំតារាសម្តែងជំនាន់ក្រោយឱ្យយល់ពីអត្ថន័យនៃចលនានោះ ក៏បានបង្ហាញឲ្យដឹងថា អាកប្បកិរិយារបស់លោកគឺពិតជាមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ប៉ុន្តែបន្ទាប់ពីធ្វើសកម្មភាពមួយចំនួន រូបលោកហាក់ដូចជាអស់កម្លាំង និងគ្មានភាពស្រស់ស្រាយ ដែលគេអាចមើលឃើញថា នៅអាយុ ៦៧ ឆ្នាំនេះ សុខភាពរបស់ Jackie Chan គឺកំពុងតែធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]