តារាកម្សាន្ត÷ ក្រោយបាត់ខ្លួន មិនសូវលេចមុខនៅក្នុងវិស័យសិល្ប:ចម្រៀង ម្ចាស់បទជិះក្របី លោកប៊ុន សក្កិ ត្រូវបានមហាជន និងជាពិសេសអ្នកនិយមគាំទ្រលោកបានមានការភ្ញាក់ផ្អើលជាខ្លាំង ដោយកាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពរូបនេះបានបង្ហាញខ្លូននៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ដោយបានបកស្រាយចម្រៀងបានយ៉ាងពិរោះរណ្តំតែម្តង។

យ៉ាងណាមិញ ងាកក្រលេកមកមើលជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ ក្រោយរៀបការជាមួយនិងភរិយាចាប់តាំងពីឆ្នាំ២០១៦មក ហ្វេនៗដែលជាអ្នកគាំទ្រលោក តែងតែឃើញលោកបង្ហោះរូបថត ដោយបានបង្ហាញផ្អែមល្អែមជាមួយនឹងភរិយា ក្រោយត្រូវបានគេទម្លាយថាលោកមានការងារក្នុងជួរមន្រ្តីរាជការ ដោយរូបលោកបម្រើការងារជាអង្គរក្សនៅបញ្ជាការដ្ឋានកងអង្គរក្សសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន និង លោកជំទាវកិតិ្តព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក (សក្ដិ ៣) ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

លោកប៊ុន សក្កិ
លោកប៊ុន សក្កិ និងភរិយា
លោកប៊ុន សក្កិ និងភរិយា
លោកប៊ុន សក្កិ និងភរិយា
ភរិយារបស់លោកប៊ុន សក្កិ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]