កម្សាន្ត៖ តារាសម្ដែង និងពិធីការិនី អ្នកនាង ឈុំ វត្តី ទើបតែសម្រាលកូនបានជាង២ខែប៉ុណ្ណោះ ជាមួយគ្នានេះ បន្ទាប់ពីទទួលបានកូនស្រីរួចមក តារាស្រីរូបនេះ តែងតែបង្ហាញពីទំនាក់ទំនងជីវិតប្ដីប្រពន្ធនិងកូនជាទីស្រលាញ់នៅលើបណ្ដាញសង្គមជានិច្ច។
ម្យ៉ាងវិញទៀត បច្ចុប្បន្នជីវិតស្វាមី ភរិយារបស់តារាស្រីរូបនេះ កាន់តែរឹងមាំ ស្អិតរមួតកាន់តែខ្លាំងឡើងៗ ជាពិសេស នាងតែងតែបង្ហាញពីសកម្មភាពស្វីតៗជាមួយស្វាមីជានិច្ច។ ដោយឡែក ថ្មីៗនេះ អ្នកនាង ឈុំ វត្តី ក៏បានដឹកដៃស្វាមីធ្វើដំណើរកម្សាន្ត ជួបជុំគ្រួសារជាបន្ទាប់ពីកូនស្រីបានជិត៣ខែផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង មុននេះតារារូបនេះ បានបង្ហោះរូបភាពជាមួយស្វាមីនិងកូនស្រីជាថ្មី ពេលទៅលេងនៅឯសមុទ្រយ៉ាងសប្បាយរីករាយ ថែមទាំងបង្ហាញពីសកម្មភាពយ៉ាងផ្អែមល្ហែម ល្អូនល្អើនជាមួយគ្នាកាន់តែខ្លាំងជាងមុនគួរឲ្យកត់សម្កាល់ទៀតផងបើទោះបីជាមានកូនស្រីមួយហើយក្តី។
ហើយអ្វីដែលយើងសង្កេតឃើញនោះ តារាស្រីរូបនេះ បានស្លៀកនៅឈុតប៊ីគីនីបញ្ចេញរាងមួយទំហឹងនៅលើឆ្នេរខ្សាច់ មើលទៅពិតជាទាក់ទាញខ្លាំង ទោះបីជាបច្ចុប្បន្ននាងមានស្វាមីរួចមកហើយយ៉ាងណាក្តី៕
សូមទស្សនារូបភាពខាខងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]