បារាំង ៖ ពិតណាស់ លោកជំទាវ យឹម ឆៃលីន ធ្លាប់ទទួលការចាប់អារម្មណ៍ពីសំណាក់ បងប្អូនខ្មែរ ជាពិសេស នារីៗ ដែលចូលចិត្តFashion ដោយលោកជំទាវ ក្លាយជាស្ត្រីខ្មែរដំបូងមួយរូប ទទួលបានឱកាសពិសេស មានកិត្តិយសត្រូវបានក្រុមហ៊ុន Hollywood អញ្ជើញចូលរួមនៅក្នុងមហោស្រពលំដាប់ពិភពលោក ដែលមានឈ្មោះថា «Cannes Film Festival» ឆ្នាំ២០១៩ នៅប្រទេសបារាំង  ។

យ៉ាងណាមិញ នៅឆ្នាំនេះ ក៏មិនខុសប្លែកឆ្ងាយដែរ លោកជំទាវ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុង កម្មវិធីបង្ហាញម៉ូតក្នុងរដូវកាលថ្មី របស់យ៊ីហោល្បីឈ្មោះលំដាប់ពិភពលោក Dior ផងដែរ ដែលនេះជា ការភ្ញាក់ផ្អើលម្តងទៀតសម្រាប់ សុភាពនារីដែលនិយមតាមដានFashion។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោកជំទាវ បានបង្ហាញវត្តមានក្នុងឈុតខ្មៅ ដែលមើលទៅលេចធ្លោខ្លាំងជាងគេ ជាមួយនឹងការរៀបចំតុបតែង ដែលមើលទៅ សាមញ្ញៗតែស្រស់ស្អាតជាខ្លាំង ធ្វើឲ្យបងប្អូនខ្មែរជាច្រើន ផ្ទុះការកោតសរសើរពីសម្រស់របស់ លោកជំទាវមិនដាក់ភ្នែក។

គួរបញ្ជាក់ផងដែរថា លោកជំទាវ យឹម ឆៃលីន ជាឧត្តមភរិយារបស់ ឯកឧត្តម ហ៊ុន ម៉ានី មិនត្រឹមតែមានសម្រស់ស្រស់ស្អាតទេ លោកជំទាវ ក៏បានឈរពីក្រោយ ការងារសប្បុរសធម៌ជាច្រើន ក្នុងពេលកន្លងមកនេះ មានទាំងការជួយដល់ជនពិការ ក្មេងៗរងគ្រោះ ជាដើម៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

«Cannes Film Festival» ឆ្នាំ២០១៩  
«Cannes Film Festival» ឆ្នាំ២០១៩  
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]