ហុងកុង៖ អាចនិយាយបានថា រឿងរ៉ាវនៃការលែងលះគ្នា របស់អតីតគូស្វាមីភរិយារបស់តារាប្រុស លោក Nicholas Tse និង តារាស្រី Cecilia Cheung គឺជារឿងដ៏គួរសោកស្តាយមួយសម្រាប់អ្នកគាំទ្រទាំងឡាយ។
ជាពិសេស បើទោះបីជាពេលនេះ លោក Nicholas Tse កំពុងតែមានទំនាក់ទំនងស្នេហាថ្មីក៏ដោយ តែឪពុករបស់តារាប្រុសរូបនេះ ក៏បានចែករំលែកដោយស្មោះត្រង់ជាមួយសារព័ត៌មានថា សម្រាប់រូបលោក កូនប្រសាស្រីតែមួយគត់គឺ Cecilia Cheung ហើយថែមទាំងសរសើរទៅដល់តារាស្រីរូបនេះ ដែលមានការចេះយោគយល់ និងមានការគោរពចំពោះក្រុមគ្រួសារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ ទំព័រដ៏ល្បីមួយ ស្រាប់តែមានអត្ថបទបង្ហាញពីការខិតខំប្រឹងប្រែង របស់លោកឪពុកតារាប្រុស លោក Nicholas Tse នៅក្នុងការព្យាយាមជួយកូនប្រុស និងអតីតកូនប្រសារស្រីរបស់ខ្លួន ឱ្យមានការកែប្រែក្នុងទំនាក់ទំនងរបស់ពួកគេ។ ជាពិសេស នៅក្នុងនោះដែរ ប្រភពមួយនេះក៏បានបង្ហើបទៀតថា ភ្លាមៗបន្ទាប់ពីបាន លឺដំណឹងនៃការលែងលះ ឪពុករបស់តារាប្រុសរូបនេះ បានចំណាយប្រាក់ ៧០ លានយ័ន (ប្រហែលជាង ១០ លានដុល្លា) ដើម្បីទិញវីឡាទំនើបមួយ នៅទីក្រុងប៉េកាំងសម្រាប់ តារាស្រី Cecilia Cheung ក្នុងគោលបំណងចង់ឱ្យកូនប្រុសនិងអតីតកូនប្រសារ បានជួបជុំគ្នាវិញ។
លើសពីនេះ ឪពុកតារាប្រុស លោក Nicholas Tse ក៏ចង់ឱ្យចៅទាំងពីរនាក់របស់ខ្លួន មានឱកាសកាន់តែស្និទ្ធស្នាលជាមួយនឹងឪពុក ផងដែរ។ តែទោះយ៉ាងណា ការខិតខំប្រឹងប្រែងរបស់ឪពុកបង្កើតតារាប្រុសរូបនេះ ហាក់មិនទទួលបានជោគជ័យនោះទេ ព្រោះតារាសម្តែងប្រុសស្រីទាំងពីររូបនេះ នៅតែមិនអាចជួបជុំគ្នា និងដោយខាងប្រុសកំពុងមានស្នេហាដ៏រឹងមាំជាមួយនឹងអតីតគូស្នេហ៍ទៅហើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]