រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ខេមរៈ សេរីមន្ត ជាតារាចម្រៀងពេញប្រជាប្រិយភាពខ្លាំង ក្នុងវង់ចម្រៀងខ្មែរ ជាពិសេសគឺ ស្រទាប់យុវវ័យនេះតែម្តង ដោយគេឯងតែងឃើញ យុវវ័យភាគច្រើន និយមរាល់ស្ទាយ៍តុបតែងរបស់រូបលោក។

ប្រសិនបើក្រឡេកទៅមើល គ្រួសាររបស់តារាចម្រៀងរូបនេះវិញ រូបលោក មានកូនចំនួន ៣នាក់ មិនតែប៉ុណ្ណោះ ថ្មីៗនេះ ជាថ្ងៃកំណើតរបស់កូនប្រុស កុមារ ខេមរៈ មន្តស្នេហ៍ ដែលមុខមាត់វិញ នៅតូចមែន តែដូចលោកប៉ាច្រើនខ្លាំងណាស់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រីឯទិដ្ឋភាព ក្នុងថ្ងៃកំណើតវិញ ទោះបីរៀបចំលក្ខណៈគ្រួសារតូចតាចក្តី តែមើលទៅ ពិតជារីករាយខ្លាំងណាស់ មានបងប្អូនចូលរួមច្រើន អ៊ូអរខ្លាំងណាស់ ម្នាក់ៗសុទ្ធតែបង្ហាញស្នាមញញឹមរីករាយគ្រប់គ្នា គ្រាន់តែមើលក៏ដឹងថា កក់ក្តៅកម្រិតណាហើយ មិនតែប៉ុណ្ណោះ មន្តស្នេហ៍ ក៏ទទួលកាដូជាច្រើន ពីលោកប៉ាអ្នកម៉ាក់ មីងៗ ព្រមទាំងអ៊ំផងដែរ។

លើសពីនេះទៅទៀត លោកអ៊ំរបស់ មន្តស្នេហ៍ ក៏បានលើកសរសើរពីក្មួយប្រុសពេញៗមាត់ ព្រោះតែ ៖

 Mean Love Phal

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
វីដេអូ
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត