ភ្នំពេញ៖ការទិញរបស់ប្រើប្រាស់រាប់បង់រំលស់ តាំងពីរបស់តូចៗទៅដូចជា ម៉ូតូ ទូរស័ព្ទ ដៃ រហូតដល់អចលទ្រព្យធំៗដូចជា ដី ផ្ទះ និងខនដូរ មានការពេញនិយមជាខ្លាំង នៅ ក្នុង សង្គម កម្ពុជា នា ពេល បច្ចុប្បន្ន នេះ។ តែមានមនុស្ស ជា ច្រើន បាន ចោទ សួរ ថា តើ ការ ទិញ របស់ បង់ រំលស់ ល្អ ឬ អាក្រក់ ហើយតើការបង់រំលស់គឺសំដៅលើអ្នកគ្មានលទ្ធភាពពិតឬក៏អត់?

ការបង់រំលស់ ចំណេញជាងការបង់លុយពេញថ្លៃ ហើយមិនសំដៅថាអ្នកមានអ្នកក្រ ឬអ្នកគ្មានលទ្ធភាពឡើយ!
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងការពិតទៅ ការប្រើប្រាស់សេវាកម្មបង់រំលោះ ពិតជាមានប្រយោជន៍ខ្លាំងណាស់ ហើយមិនសំដៅលើថាអ្នកមាន អ្នកក្រ ឬអ្នកគ្មានលទ្ធភាពដែរ ទើបធ្វើការបង់រំលស់បាន ព្រោះនៅបរទេស ប្រទេសកាន់តែរីកចម្រើនជឿនលឿន ប្រជាជនសឹងតែទាំងអស់សុទ្ធតែធ្វើការបង់រំលស់ អាចនិយាយបានថាអ្នកដែលមានលទ្ធភាពនៅប្រើប្រាស់សេវាកម្មបង់រំលស់ដូចគ្នា។

ការបង់រំលស់ ចំណេញជាងការបង់លុយពេញថ្លៃ ហើយមិនសំដៅថាអ្នកមានអ្នកក្រ ឬអ្នកគ្មានលទ្ធភាពឡើយ!

ដោយការបង់រំលស់ត្រូវបានគេដឹងថាមានប្រយោជន៍ជាច្រើនដូចជា ៖

-អាចទិញរបស់ប្រើប្រាស់ចាំបាច់សម្រាប់អាជីវកម្ម បង្កើនប្រាក់ចំណូលភ្លាមៗ ដោយមិនបាច់បង់សាច់ប្រាក់ដើមច្រើន និងអាចបង់ត្រលប់ទៅវិញជាប្រចាំខែក្នុងបរិមាណទឹកប្រាក់ដែលអាចរ៉ាប់រងបាន ។


-ការបង់រំលស់ ពលរដ្ឋនឹងមានលទ្ធភាពបង់ប្រចាំខែកាន់តែច្រើន ដែលធ្វើឱ្យចរន្តនៃការចាយកាន់តែ ច្រើន អាចធ្វើឱ្យចរន្តសេដ្ឋកិច្ច ក៏កាន់តែខ្លាំង

-ការចំណាយលើការបង់រំលស់ប្រចាំខែ អាចយកលុយទឹកប្រាក់ធំដែលខ្លួនមាន ទៅធ្វើការប្រើប្រាស់លើការងារចាំបាច់សម្រាប់ការពង្រីកអាជីវកម្មផ្សេងៗបាន រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។

បន្ថែមពីនោះ ការបង់រំលស់ និងការបង់ប្រាក់ប្រចាំខែកាន់តែមានភាពងាយស្រួល ព្រោះបច្ចុប្បន្ននេះមធ្យោបាយទូទាត់ប្រាក់កាន់តែមានការជឿនលឿន ប្រើតែទូរស័ព្ទក៏អាចធ្វើការបង់ប្រាក់ពីចម្ងាយបាន ជាពិសេសគឺការប្រើប្រាស់ការបង់ប្រាក់ ទូទាត់ប្រាក់  និងការបង់ប្រាក់លើការបង់រំលស់ប្រចាំខែ លោកអ្នកអាចប្រើប្រាស់ « កម្មវិធីអេស៊ីលីដាម៉ូបាល » របស់ធនាគារអេស៊ីលីដា បានយ៉ាងងាយស្រួលបំផុតដោយការប្រើប្រាស់ លោកអ្នកនឹងទទួលបាន អត្ថប្រយោជន៍ច្រើនលើសពីការរំពឹងទុកដូចជា៖

ការបង់រំលស់ ចំណេញជាងការបង់លុយពេញថ្លៃ ហើយមិនសំដៅថាអ្នកមានអ្នកក្រ ឬអ្នកគ្មានលទ្ធភាពឡើយ!

-ផ្តល់​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ សេវា​អេស៊ីលីដាម៉ូបាល ។

-កាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ពេល​វេលា ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

-អាច​ពិនិត្យ​មើល​ព័ត៌មាន​គណនី និង​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ទូទាត់ បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ ឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​តាម​រយៈ QR Code នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន ។

-កាត់​បន្ថយ​ហានិភ័យ​ទាក់​ទង​នឹង​ការ​នាំ​សាច់​បា្រក់​តាម​ខ្លួន សម្រាប់​ធ្វើ​ការ​ទូទាត់ រួម​ទាំង​ការ​រាប់​លុយ​លើស ខ្វះ និង​លុយ​ក្លែង​ក្លាយ​ជា​ដើម ។

-អាច​មើល​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើល​ទីតាំង, អត្រា​ប្តូរ​ប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌ​សុវត្ថិភាព, របៀប​ប្រើ​ប្រាស់, និង​ព័ត៌មាន​របស់​ធនាគារ​អេស៊ីលីដា ជា​ដើម ។

-មាន​ឱកាស​ប្រើ​ប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

-ទទួល​បាន​ការផ្តល់​ជូន​ពិសេស ពី​ដៃ​គូ​ធនាគារ​អេស៊ីលីដា​ជា​ច្រើន​កន្លែង ។

ដូច្នេះ សម្រាប់អតិថិជនដែលចង់ដេញតាមទាន់សម័យថ្មី និងមានភាពទំនើបនៅក្នុងការប្រើប្រាស់សាច់ប្រាក់បែបឌីជីថល សូមទាញយកអេស៊ីលីដាម៉ូបាលជំនាន់ចុងក្រោយ (Latest Version) នៅលើទូរស័ព្ទថ្មីរបស់លោកអ្នក (iOS ចាប់ពីជំនាន់12ឡើង និង Android ចាប់ពីជំនាន់5.1ឡើង) និងចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃសេវាតាមរយៈតំណលីងខាងក្រោម៖

• iOS App Store: goo.gl/Kmhojx

• Android Play Store: goo.gl/ATZcyb

• Huawei AppGallery: bit.ly/2LJXFLD

ហើយសម្រាប់ការភ្ជាប់ ការចុះឈ្មោះប្រើប្រាស់ផ្សេងៗ សូមអនុវត្តតាមជំហានលើតំណលីងដូចខាងក្រោម៖

https://www.acledabank.com.kh/qr/toanchet ៕

ការបង់រំលស់ ចំណេញជាងការបង់លុយពេញថ្លៃ ហើយមិនសំដៅថាអ្នកមានអ្នកក្រ ឬអ្នកគ្មានលទ្ធភាពឡើយ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]