កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៤ ខែតុលា ត្រូវបានគេរាយការណ៍មកថា តារាសម្តែងជើងចាស់ Nam Moon Chul បានទទួលមរណភាពក្នុងអាយុ ៤៩ ឆ្នាំ បន្ទាប់ពីតស៊ូជាមួយជំងឺមហារីកពោះវៀនធំ ដោយបានធ្វើឲ្យមហាជន មានការតក់ស្លុតជាខ្លាំង។

យោងតាមសេចក្តីថ្លែងការណ៍ពីក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែងរូបនេះ បានទទួលមរណភាពនៅព្រឹកថ្ងៃទី ៤ ខែតុលានេះ។ សពនឹងត្រូវរៀបចំហើយពិធីបុណ្យសពនឹងត្រូវរៀបចំ នៅមន្ទីរពេទ្យ Ilsan ដោយក្បួនដង្ហែនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៦ ខែតុលាវេលាម៉ោង ៦ និង ៣០ នាទីព្រឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងតារាប្រុសរូបនេះ បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០២ ជាមួយខ្សែភាពយន្តរឿង «Break Out» ហើយបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តនិងរឿងល្ខោនជាច្រើនទៀត បានសាងកេរ្តិ៍ឈ្មោះដ៏ល្បី នៅក្នុងអាជីពសម្តែងរបស់លោក។

សូមចូលរួមរំលែកទុក្ខរបស់យើងចំពោះគ្រួសារនៃសព ហើយសូមឱ្យ សូមឲ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព និងបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Nam Moon Chul
Nam Moon Chul
Nam Moon Chul

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]