រាជធានីភ្នំពេញ៖ ពិតណាស់ ពុកម៉ែបងប្អូនប្រាកដជាស្គាល់ កក្កដា សុភ័ណ្ឌ ដែលពីមុន មហាជនល្បីរន្ទើររឿងរ៉ាវផ្ទុះកូវីដ១៩ កាលនាង ទៅចូលរួមពិធីមង្គលការ នៅក្នុងខេត្តតាកែវ ដែលបណ្តាលឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ចោទប្រកាន់ និងត្រូលលក្ខណៈលេងសើច និង ជាន់ពន្លិចរូបនាងជាមេចម្លងមេរោគប្រចាំខេត្តតាកែវ។
ដោយឡែក នាពេលថ្មីៗនេះ វត្តមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបិទ ក្រោយពី កក្កដា សុភ័ណ្ឌ ហៅស្រីដា បានទៅវត្ត ចំថ្ងៃនៃពិធីភ្ជុំបិណ្ឌផងនោះ ហើយវត្តក៏ត្រូវបានបិទទៀត ក្រោយមក មហាជនក៏នាំគ្នា ចោទបញ្ចើចបញ្ចើរ និង រិះគន់ភ្លូកទឹកភ្លូកដីទៅលើរូបលើនាង ពេញបណ្តាញសង្គម ថា ទៅទីណានាំសូយទីនោះ ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ចេញចំណាត់ការ ដើម្បីផ្អាកនូវពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណងដើម្បីបញ្ជៀសការប្រមូលផ្តុំ ឬការចម្លងវីរុសកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តាមកិច្ចសម្ភាសន៍សិល្បៈករកម្ពុជា និងសង្គម ជាមួយស្រីដា បានចោទសួរ ហេតុអីអ្នកទាំងអស់គ្នាពូកែមកដាក់សម្ពាធលើរូបនាង?
ហេតុអីបន្ទោសរូបនាង ហើយសួរខ្លួនឯង ខ្លួននាងខុសអី ប្រសិនជាក្រៅពីរូបនាង បើម្លឹងៗ អ្នកផ្សេង ប្រាកដជាទៅលោតសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វារហើយ។ ហើយសូម្បីតែនាងទៅវត្តនេះក្តី គឺទៅដើម្បីថតកម្មវិធីឱ្យគេ ទាំងនាងមិនដឹងខ្លួនសោះ។
ហើយក្នុងនោះ ស្រីដា បានឆ្លើយតបថា នាងមិនប្រកាន់នោះទេ ហើយមិនដឹងប្រកាន់ម៉េច បើមនុស្សគេមានខួរ រៀនចេះដឹង គេមិនផុសរូប ហើយដាក់បន្ទុកនាងអញ្ចឹងនោះទេ ហើយនាងថា វាហួសហេតុពេកហើយ។
ទន្ទឹមនេះដែរ ក្នុងឱកាសនៃពិធីបុណ្យប្រពៃណីខ្មែរនេះ រូបនាង ក៏បានសុំមេត្តាបងប្អូនមួយចំនួន កុំពូកែដាក់បន្ទុកលើរូបនាងដោយសារតែចង់បានការចាប់អារម្មណ៍ (Attention) បន្តទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]