បារាំង៖ កាលពីជាច្រើនខែមុន តារាចម្រៀងនិយមច្រៀងបទនិពន្ធថ្មី កញ្ញា Adda ឬ អេដា បានធ្វើឲ្យមហាជន ក៏ដូចជាបណ្ដាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលនាងបានប្រកាសថា ខ្លួនកំពុងជួបបញ្ហាជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ ហើយនាងក៏សុំដកខ្លួនពីសិល្បៈ និងសុំទៅប្រើពេលវេលាផ្ទាល់ខ្លួនរស់នៅយ៉ាងស្ងប់ស្ងាត់នៅឯជនបទ។
យ៉ាងណាមិញ រយៈពេលជាច្រើនខែកន្លងទៅ យើងឃើញថា ស្ថានភាពរបស់តារាស្រីម្ចាស់បទ «ពីរនាក់បានហើយ» រូបនេះ ក៏បានធូរស្រាលចិត្តមួយកម្រិតផងដែរ ដែលដំណឹងនេះ ហ្វេនៗសប្បាយចិត្តគ្រប់គ្នា។
ជាមួយគ្នានេះ ក្រោយព្យាបាលចិត្តបានធូរស្បើយ កាលពីប៉ុន្មានថ្ងៃមុន អេដា ទើបតែបានធ្វើដំណើរទៅកាន់ទឹកដីក្រុងប៉ារីស ប្រទេសបារាំងទាំងស្ងាត់ៗ ហើយក៏បានបង្ហោះរូបភាពបង្ហាញហ្វេនៗជាច្រើនសន្លឹក អមជាមួយពាក្យពេចន៍ប៉ុន្មានម៉ាត់ថា៖
គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ បានទទួលទិដ្ធាការពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលអាចអនុញ្ញាតឲ្យនាងអាចចេញចូលនិងទៅលេងលើទឹកដីសហភាពអឺរ៉ុប រយៈពេល១ឆ្នាំ ហើយគោលដៅដំបូងដែលនាងបានទៅ គឺទីក្រុង ប៉ារីស ប្រទេសបារាំងនេះឯង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]