ចិន៖ អាចនិយាយបានថា តារាស្រី Gulinazha គឺជាតារាសម្ដែងស្រីមួយរូបដ៏មានប្រជាប្រិយភាព និងត្រូវបានទស្សនិកជនជាច្រើនផ្ទុះការចាប់អារម្មណ៍ ព្រោះមិនត្រឹមតែមានទេពកោសល្យក្នុងវិស័យសិល្បៈនោះទេ តែតារាស្រីរូបនេះថែមទាំងមានរូបសម្រស់ស្រស់ស្អាត ទាំងរូបរាង កម្ពស់ មុខមាត់ដែលមានភាពសាកសមនឹងគ្នាយ៉ាងខ្លាំង។
ដោយឡែក ថ្មីៗនេះ តារាស្រីរូបនេះក៏បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតកាន់តែរំជើបរំជួល ជាមួយនឹងរូបភាពដែលថតបានពេលកំពុងឆ្លងកាត់ នៅពីក្រោយឆាកនៃការថតរឿងមួយ ដែលបានបង្ហាញពីស្បែកសម៉ត់រលោងដូចព្រិល ពោរពេញទៅដោយភាពស្រស់ស្អាតឥតខ្ចោះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសនោះដែរ តាមរយៈរូបភាពទាំងនោះ Gulinazha ថែមទាំងធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង និងបានលើកឡើងថា ដោយសារតែស្បែកដូចសព្រិលរបស់នាងបែបនេះ ទើបមើលទៅពិតជាខុសគ្នាពីមិត្តរួមការងារ ដែលឈរក្បែរនោះ។ ម៉្យាងវិញទៀត ក្នុងឱកាសនេះ អ្នកគាំទ្របានរកឃើញរូបជាច្រើនទៀត ដែលបង្ហាញពីស្បែកសនៃសម្រស់របស់នាង ដ៏គួរឱ្យកោតសរសើរយ៉ាងខ្លាំង ដែលគ្មានមើលឃើញពីភាពចន្លោះប្រហោងនៃសម្រស់របស់នាងនោះទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]