កម្សាន្ត៖ ប្រិយមិត្តជាច្រើនប្រាកដជា បានជា្របយ៉ាងច្បាស់រួចមកហើយ អំពីកុមារីវ័យក្មេងមួយរូប មានឈ្មោះថា ល្អហួស ដែលជាក្មួយស្រីបង្កើតរបស់តារាសម្ដែងស្រី ដេននី ក្វាន់។ លើសពីនេះ រូបគេ បានទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់មហាជនតាមរយៈទេពកោសល្យសិល្បៈ ដ៏សម្បូរបែបរបស់នាង និងជាពិសេសនោះ គឺសម្រស់ដ៏ស្រស់ប្រិមប្រិយ និងគួរឲ្យស្រលាញ់តែម្ដង។  

ដោយឡែក កាលពីថ្មីៗនេះកុមារីរូបនេះបានធ្វើការបកស្រាយបទចម្រៀងកន្រ្ទឹមមួយបទដែលចំណងជើងថា «កន្រ្ទឹមដូនតា» ដែលជាសំនៀងដើមអ្នកនាង ចេន សាយចៃ  យ៉ាងពីរោះរណ្តំចិត្ត មិនចាញ់ម្ចាស់ដើមប៉ុន្មានទេ ក្រៅពីនេះទៀតនាងបានបន្ថែមកាយវិការយ៉ាងល្វត់ល្វន់ និងទឹកមុខក្រមិចក្រមើម មើលទៅគួរស្រលាញ់ខ្លាំងមែនទែន។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញអ្នកគាំទ្រក៏បានសរសើរនូវសំនៀង និងកាយវិការនិងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតបែបវប្បធម៌ប្រពៃណីខ្មែរ របស់ល្អហួស យ៉ាងខ្លាំង ដែលនៅក្មេងសោះពិតជាប៉ុន្តែអាចច្រៀងរាំមិនចាញ់តារារៀមច្បងប៉ុន្មានទេ៕  

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
វីដេអូចម្រៀង ល្អហួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]