កូរ៉េខាងត្បូង៖ រូបភាពជាច្រើនសន្លឹក របស់តារស្រី LISA សមាជិកក្រុម BLACKPINK ត្រូវបានគេប្រទះឃើញ នៅព្រលានយន្តហោះ Incheon ដែលបានធ្វើដំណើរទៅប៉ារីស ដើម្បីចូលរួម ក្នុងកម្មវិធីសប្តាហ៍ម៉ូត កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
ជាក់ស្តែង តារាស្រីកើតឆ្នាំ ១៩៩៧ រូបនេះ បានស្លៀកខោខូវប៊យជើងវែង ដើម្បីបង្អួតចង្កេះស្ដើង ថែមទាំង កាបូបស្មាពណ៌ស ពិតជាសាកសមទៅនឹង អាវយឺតពណ៌ខ្មៅ និងអាវក្រៅ ជាមួយនឹងការរួមបញ្ជូលគ្នាដ៏ល្អឥតខ្ចោះ មើលទៅពិតជាអំណាច ថ្លៃថ្នូរខ្លាំងមែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុដូច្នេះតើមួយឈុតនេះមានតម្លៃប៉ុន្មាន? មិនចាំបាច់និយាយទេ របស់របរភាគច្រើនដែលនាងពាក់គឺមកពី CELINE ដែលជាឯកអគ្គរាជទូតរបស់ពួកគេផ្ទាល់តែម្តង ដោយបានដឹងថានាងបានពាក់អាវ Chasseur Blazer Jacket នៅ Boucle Tweed ។
ជាអកុសលដោយសារអាវនេះ ម៉ូត collection ចាស់ បច្ចុប្បន្ន វាមិនមាននៅក្នុងហាងផ្លូវការទេ។ ប៉ុន្តែគេហទំព័រលក់បន្តមានតម្លៃចន្លោះពី ៣៥០០ ទៅ ៤៥០០ ដុល្លារអាមេរិក។ រីឯកាបូបរបស់នាង មានតម្លៃ ២០៨៦ ដុល្លារអាមេរិក ដែលគេបានដាក់លក់នៅលើគេហទំព័រជាផ្លូវការ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]