ខេត្តកោះកុង÷ យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា មានករណ៏ស្លាប់ ស្រ្តីជនជាតិខ្មែរ ដែលជាអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ អ៊ុន ឆីវ អាយុ៨៤ឆ្នាំ មានអាសយដ្ឋាន នៅភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រែអំបិល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទី។ ដោយសារស្ថានភាព ជំងឺធ្ងន់ធ្ងរពេក អ្នកជំងឺត្រូវបានទទួលមរណភាពនៅថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៧:៤៥នាទីនៅក្នុងមន្ទីរពេទ្យ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ អ្នកជំងឺខាងលើ បានបាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ (Severe Respiratory Tract Irfection) ដែលបណ្តាលមកពីវីរុសកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មានរបស់ដ្ឋបាលខេត្តកោះកុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]