អ៊ីតាលី៖ យន្តហោះឯកជនមួយ បានធ្លាក់ចូលទៅក្នុងប្លុកការិយាល័យទទេមួយនៅភាគខាងជើងទីក្រុងមីឡានប្រទេសអ៊ីតាលី ដោយបានសម្លាប់មនុស្សទាំង ៨ នាក់នៅលើយន្តហោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន BBC។

តាមប្រភពព័ត៍មានបានឱ្យដឹងថា យន្ដហោះនោះ បានធ្វើដំណើរឆ្ពោះទៅកោះសាឌីនៀ ហើយបានធ្លាក់បន្ទាប់ពី ហោះចេញពីអាកាសយានដ្ឋានLinatee ទីក្រុងមីឡាន។ អ្នកបើកនៅក្នុងយន្ដហោះនោះគឺជាមហាសេដ្ឋីរ៉ូម៉ានី ឈ្មោះ Dan Petrescu អាយុ ៦៨ ឆ្នាំ។ ហើយគួរឱ្យសោកស្តាយ លោកបានស្លាប់ ជាមួយប្រពន្ធនិងកូនប្រុស នៅក្នុងហេតុការណ៍ដ៏ក្រៀមក្រមនេះ។ឧបទ្ទវហេតុនេះបានបំផ្លាញប្លុកការិយាល័យនិងរថយន្តចតជាច្រើន គ្រឿងត្រូវបានភ្លើងឆាបឆេះ។ ហើយក្នុងនោះ ពុំមានមនុស្សណាម្នាក់ នៅលើដីបានរងរបួសនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា ការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះនេះ កំពុងដំណើរការ។ សាក្សីខ្លះនិយាយថាម៉ាស៊ីនតែមួយឈ្មោះ Pilatus PC-12 ត្រូវបានភ្លើងឆេះ រួចហើយនៅពេលវារលត់។

បុរសក្នុងតំបន់នោះ លោក Giuseppe បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា“ ខ្ញុំបានលឺសំឡេងយន្តហោះមួយនៅពីលើខ្ញុំ ហាក់ដូចជាយន្តហោះនោះកំពុងបិទម៉ាស៊ីនរបស់វា” ។ លោកបានបន្ថែមថា“ បន្ទាប់មកខ្ញុំបានលឺសំលេងផ្ទុះយ៉ាងខ្លាំង បង្អួចផ្ទះរបស់យើងចាប់ផ្តើមរង្គោះរង្គើដូច្នេះខ្ញុំបានបើកបង្អួចហើយឃើញមានផ្សែងដ៏ធំមួយបានហុយឡើង”។

សូមជម្រាបថា លោក Petrescu គឺសេដ្ឋីអចលនទ្រព្យគឺជាបុរសម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅក្នុងប្រទេសរ៉ូម៉ានី។ ក្រៅពីលោក Petrescu ប្រពន្ធរបស់លោកនិងកូនប្រុសអាយុ ៣០ ឆ្នាំរបស់ពួកគេ និងកូនក្មេងម្នាក់ ក៏ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានស្លាប់បាត់បង់ជីវិតដែរ៕

រូបភាព ក្រោយយន្តហោះធ្លាក់ចំប្លុកអគារ 
លោក Dan Petrescu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]