ភ្នំពេញ៖ ឈានចូលដល់បុណ្យកាន់បិណ្ឌទី១៣ មុនពេលថ្ងៃបុណ្យភ្ជុំបិណ្ឌមួយថ្ងៃ រដ្ឋបាលភ្នំពេញ បានចេញសេចក្តីប្រកាសឲ្យអ្នកធ្វើដំណើរទាំងអស់គួរតែធ្វើដំណើរដោយយានជំនិះផ្ទាល់ ជាជាងមធ្យោបាយធ្វើដំណើររួម ខណៈពេលអ្នកដែលធ្វើដំណើរស្រុកកំណើតនឹងមានចំនួនច្រើនទ្វេដង។
ដោយឡែក យោងតាមគណនីហ្វេសប៊ុកទំព័ររដ្ឋក្រុងភ្នំពេញ បានចេញសេចក្តីអំពាវនាវ ស្តីពីការលើកទឹកចិត្តដល់អ្នកធ្វើដំណើរឱ្យប្រើមធ្យោបាយធ្វើដំណើរឯកជន ដោយគួរតែចៀសវាងការប្រើមធ្យោបាយធ្វើដំណើររួម ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដែលអាចឆ្លងតាមបាននៅពេលមនុស្សនៅជិតៗគ្នាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យហេតុនេះ សូមពុកម៉ែបងប្អូន រក្សាគម្លាតសង្គម បាញ់អាល់កុល ពាក់ម៉ាសឲ្យបានត្រឹមត្រូវជានិច្ច មុនពេលទៅស្រុកកំណើត ឬដើរលេងកម្សាន្តនៅទីជិតទីឆ្ងាយក្តី៕
សូមចូលអានសេចក្តីលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]