ភ្នំពេញ៖ នៅប៉ុន្មានម៉ោងមុននេះ ទិដ្ឋភាពចរាចរណ៍នៅចំណុចរង្វង់មូលគួចកាណុងជ្រោយចង្វារ និងត្រេីយខាងកេីត គឺមានការកកស្ទះកកកុញខ្លាំង ដោយសារតែអ្នកដំណើរជាច្រើនបានសម្រុកទៅផ្លូវជាតិលេខ៦អា ដើម្បីធ្វើដំណើរកម្សាន្ត និងជាពិសេសទៅស្រុកកំណើតផងដែរ។
ដោយឡែក នៅល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ខណៈពេលថ្ងៃបុណ្យកាន់បិណ្ឌនឹងបញ្ជប់នៅថ្ងៃនេះហើយ ប្រជាពលរដ្ឋកំពុងសម្រុកធ្វើដំណើរទៅបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើត តាមបណ្តាខេត្ត ដោយប្រេីយាន្តជំនិះផ្ទាល់ខ្លួន។ ភ្ជុំបិណ្ឌឆ្នាំនេះប្រជាពលរដ្ឋជាច្រើន បានងាកមកប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន ទៅស្រុកកំណើត ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ និងដើម្បីជួបជុំបងប្អូនក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនៅស្អែកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សូមបងប្អូនទាំងអស់គ្នា ប្រកាន់ខ្ជាប់នូវវិធាន៣កុំ៣ការពារ និងធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយដោយសុវត្ថិភាពផងដែរ៕
ប្រភព៖ Dyamong Mony
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]