ខេត្តព្រះសីហនុ÷ ដោយសារតែកិច្ចសហការ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីអភិបាលខេត្ត គិតត្រឹមម៉ោង០៩យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំំក្នុងប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះដែលបានលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថាដែលថា ជនរងគ្រោ ដែលបានចុះលេងទឹកសមុទ្រ និងបានលង់ទឹកនៅទីតាំងខាងលើមានចំនួន០៥នាក់(ជាក្មេងជំទង់) ដោយគិតត្រឹមម៉ោង២១យប់ ក្រុមសង្រ្គោះរបស់យើងបានស្រង់មនុស្សបានចំនួន០៤នាក់ក្នុងមាន០១នាក់សង្រ្គោះបាន និង០៣នាក់បានស្លាប់បាត់បង់ជី.វិត ហើយនៅសល់០១នាក់ទៀតនៅបាត់ខ្លួននៅឡើយ ហើយក្រុមសង្គ្រោះកំពុងមុជទឹកស្វែងរកបន្ត៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែលម្អិតសូមទស្សនារូបភាពខាងក្រោមនេះ÷

សកម្មភាពចុះសង្រ្គោះជនរងគ្រោះ
សកម្មភាពចុះសង្រ្គោះជនរងគ្រោះ
សកម្មភាពចុះសង្រ្គោះជនរងគ្រោះ
សកម្មភាពចុះសង្រ្គោះជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]