រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនខ្មែរភាគច្រើន ប្រាកដជាបានស្គាល់ហើយ អាជី អាម៉ី ជាអ្នកលក់ឡេល្បីដូចព្យុះលើបណ្តាញសង្គមសព្វថ្ងៃនេះ មិនតែប៉ុណ្ណោះ អ្នកទាំងពីរ ក៏ត្រូវគេស្គាល់យ៉ាងច្បាស់ នៅក្មេងៗក៏ពិតមែន តែ និយាយពីរឿងលុយវិញ ច្រើនមិនធម្មតា។

ជាមួយគ្នានេះ អ្នកទាំងពីរក៏មានគូដណ្តឹងរៀងខ្លួនរួចហើយ ដែលបងប្អូនមហាជនធ្លាប់បានជ្រាប តាមរយៈការបង្ហើបថ្លៃបណ្ណាការដែលធ្វើឲ្យគេឯង ភ្ញាក់ផ្អើលគ្រប់គ្នាកាលពីប៉ុន្មានខែមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប្រសិនបើក្រឡេកទៅមើល គូដណ្តឹងអាម៉ីវិញ ទើបតែជះលុយ លើបណ្ណាការជាង ៤០០លានរៀន បូកបន្ថែមនឹងគ្រឿងពេជ្រ ២ម៉ឺនដុល្លារ មិនទាន់បាន២ខែផង ស្រាប់តែពេលនេះ គូដណ្តឹងអាម៉ី ធ្វើឲ្យអនាគតភរិយាភ្ញាក់ផ្អើល ដោយការទិញរថយន្តស៊េរីខ្ពស់ ដែលក្នុងស្រុកខ្មែរមានអ្នកប្រើប្រាស់មិនច្រើនប៉ុន្មាននោះ គឺរថយន្តម៉ាក Roll Roys Ghost ដែលមានតម្លៃរាប់ស៊ិបម៉ឺនដុល្លារ កាដូឲ្យអាម៉ីក្នុងថ្ងៃខួប គម្រប់ស្នេហារបស់អ្នកទាំងពីរ។

លើសពីនេះទៅទៀត នេះបើយោងតាម ការបង្ហោះរបស់ លោក អ៉ឹម ជីវ៉ា ដែលបានបញ្ជាក់ថា ឆ្លៀតពេលនោះ អាម៉ី បានប្រកាសដំណឹងល្អ ដែលនៅខែក្រោយ រូបនាងនឹងបើក មជ្ឈមណ្ឌលកែសម្ភស្សមួយកន្លែងបន្ថែមទៀត ដែលបម្រុងនឹង ចំណាយទឹកប្រាក់អស់ជាច្រើនផងដែរ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អាម៉ី
អាម៉ី និងគូដណ្តឹង
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]