កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ​មាន ពាក្យចចាមអារ៉ាម អំពីការណាត់ជួបគ្នារវាងតារា K-Pop ទូទាំងពិភពលោក  Jisoo ក្រុម BLACKPINK និងអ្នកលេងបាល់ទាត់ដ៏ល្បី លោក Son Heung Min បានរឿងរ៉ាវក្តៅគគុកលើសហគមន៍អនឡាញផ្សេងៗ​ ដោយត្រូវបានគេលើកមកនិយាយជាប្រធានបទគ្រប់ៗគ្នា។

តួយ៉ាង កាលពីដើមខែកញ្ញាឆ្នាំ ២០១៩ តារាស្រី Jisoo ត្រូវបានគេប្រទះឃើញ ចូលរួមទស្សនា ក្នុងការប្រកួតក្នុងក្របខ័ណ្ឌ Premier League នៅឯកីឡដ្ឋាន Tottenham Hotspur ក្នុងទីក្រុងឡុងដ៍ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាស្រីរូបនេះបានចែករំលែករូបថតពីរបីសន្លឹកពីការប្រកួតតាមរយៈ Story ក្នុង Instagram របស់នាងដោយលើកទឹកចិត្តក្រុមដែលជាផ្ទះរបស់ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងឈ្មោះ Son Heung Min តែម្តង។

ទោះជាយ៉ាងណា ២ ឆ្នាំក្រោយមក ក៏មានពាក្យចចាមអារ៉ាមណាត់ជួបរវាង Jisoo និង Son Heung Min បានផ្ទុះឡើងដោយផ្អែកលើការសង្កេតរបស់អ្នកគាំទ្រមួយចំនួនដែលធ្វើឱ្យមានការភ្ញាក់ផ្អើល ជាមួយនឹងភស្តុតាងផ្សេងៗ។

នេះបើយោងតាមរបាយការណ៍ Son Heung Min បានមកដល់ប្រទេសកូរ៉េតាមអាកាសយានដ្ឋានអន្តរជាតិ INcheon នៅថ្ងៃទី ៥ ខែតុលាដើម្បីចូលរួមការប្រកួត ការជម្រុះពានរង្វាន់ FIFA World Cup Asia ឆ្នាំ ២០២២ រវាងកូរ៉េខាងត្បូង និងស៊ីរីដែលបានធ្វើឡើងនៅថ្ងៃទី ៧ ខែតុលា ជាមួយគ្នានេះដែរ ត្រូវបានគេ កត់សម្គាល់ថា កីឡាកររូបនេះ បានមកដល់ប្រទេសកូរ៉េ ពីប្រទេសប៉ារីស មិនមែនមកពីចក្រភពអង់គ្លេសនោះទេ។

ជាក់ស្តែង​ដោយភាពចៃដន្យ Jisoo សមាជិកក្រុម BLACKPINK ក៏បានត្រលប់មកប្រទេសកូរ៉េវិញនៅថ្ងៃដដែលគឺថ្ងៃទី ៥ ខែតុលាបន្ទាប់ពីបញ្ចប់កាលវិភាគរបស់នាងនៅប៉ារីសសម្រាប់សប្តាហ៍ម៉ូតប៉ារីស ហេតុដូច្នេះត្រូវបានសង្ស័យពីសំណាក់មហាជន ថាអ្នកទាំងពីរកំពុងសាងស្នេហ៍លើទឹកដីទីក្រុង ប៉ារីស។

ព័ត៌មានលម្អិតមួយទៀត​ ដែលគេកំពុងបន្តគឺថា Jisoo និង Son Heung Min ពួកគេត្រូវបានប្រទះឃើញថា អ្នកទាំងពីរមាន «ខ្សែដៃប្រចាំចិត្តគូស្នេហ៍» ដែលជាខ្សែដៃដែលអ្នកគាំទ្រកីឡាបាល់ទាត់ ស្គាល់ដោយសារតែ Son Heung Min តែងតែថើបខ្សែដៃរបស់លោក បន្ទាប់ពីស៊ុតបាល់បញ្ចូលទី។

ថ្វីត្បិតដូច្នេះមែន រហូតមកដល់ពេលនេះពាក្យចចាមអារ៉ាមណាត់ជួបរវាង Jisoo និង Son Heung Min នៅតែជា «ពាក្យចចាមអារ៉ាម» អ្នកលេងអ៉ីនធឺណែតជាច្រើននៅតែចាប់អារម្មណ៍នឹងព័ត៌មាននេះហើយ តែយ៉ាងណា វាគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ ព្រោះ ភាគីទាំងសងខាង មិនទាន់ធ្វើសេចក្តីអាធិប្បាយណាមួយជាក់លាក់នោះទេ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Jisoo
ខ្សែដៃ ដែល Son Heung Min បានពាក់
ខ្សែដៃ ដែល Son Heung Min បានពាក់
ខ្សែដៃ ដែល Jisoo បានពាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]