ភ្នំពេញ៖ ពីតណាស់ ចាប់តាំងពីបង្ហាញមុខប្រកួតបវរកញ្ញាក្នុងកម្មវិធី Miss Grand Cambodia ហើយបានក្លាយជាម្ចាស់កមុដមក កញ្ញា លីវ ជីលី ទទួលបាមការចាប់អារម្មណ៍ខ្លាំងពីមហាជនគ្រប់ស្រទាប់ ថែមពីនេះការងារផ្សេងៗក៏រត់មកសឹងគ្មានពេលសម្រាក់។
យ៉ាងណាមិញ បវរកញ្ញារូបនេះ បានទាក់ទាញទៅលើរូបសម្រស់ដ៏គួរឲ្យចាប់អារម្មណ៍ បើមើលទៅលើរូបរាងវិញ ឃើញថាខ្ពស់ស្រលះ ហើយមានដងខ្លួនស្អាតផងដែរ។ មិនតែប៉ុណ្ណោះលីវ ជីលី ត្រូវបានមហាជនជាច្រើនដឹងថានាងមាន សម្រស់ស្រស់ស្អាតពីធម្មជាតិពិតៗទៀតផង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៀត ទស្សនិកជន ប្រាកដជាបានឃើញ រូបភាពជាច្រើនរបស់ លីវ ជីលី ដែលបានបង្ហាញនៅលើសាធារណៈជារឿយៗ បានទាក់ទាញមហាជនទាំងពួង នៃសម្រស់តុបតែងខ្លួនរបស់នាង សុទ្ធសឹងតែមានសម្រស់់ស្រស់សោភា ទៅតាមរយនិយមស្ទាយ៍តុបតែងប្លែកៗគ្នាផងដែរ។
ដោយឡែក បើក្រលែកមើលសម្រស់តារាស្រីរូបនេះ ដោយគ្មានការតុបតែងគ្មានម្សៅមុខទទេរស្អាតវិញនោះរឹតតែធ្វើឲ្យ ជីលី ទទួលបានការសរសើរជាខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយហេតុថានាងសម្រស់អំណោយផលពីធម្មជាតិស្រាប់ទោះគ្មានការកែកុនបន្ថែមម្សៅក៏មើលទៅនៅតែស្រស់ស្អាតនឹងជឿជាក់ជាមួយនឹងផ្ទៃមុខម៉ដ្ឋរលោងភ្លឺថ្លាបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]