ខេត្តព្រះសីហនុ៖ ពេលនេះ អាជ្ញាធរ បានរកឃើញហើយ សាកសពជនរងគ្រោះជនទី៥ ចុងក្រោយ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ ដែលលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ខេត្តព្រះសីហនុ។ សាកសពចុងក្រោយ ត្រូវបានរកឃើញ នាវេលាម៉ោង ១ រំលងអាធ្រាត ថ្ងៃទី០៨ ខែ តុលា ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការ​ជួយសង្រ្គោះជនរងគ្រោះដែលបានលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ជនរងគ្រោះ ដែលបានចុះលេងទឹកសមុទ្រ និងបានលង់ទឹកនៅទីតាំងខាងលើមានចំនួន០៥នាក់ ក្រុមសង្គ្រោះបានស្រង់មនុស្សចំនួន ៥ នាក់ និង៤ នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ ស្ថិតនៅក្នុងការសង្គ្រោះ។

គួររំលឹកដែរថា ករណីលង់ទឹកបានកើតឡើង នៅវេលាម៉ោង ១៥ ថ្ងៃទី ៧ ខែតុលា នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី មនុស្សលង់ទឹកសមុទ្រមួយ​បានកើតឡើង។

បើតាមប្រភពព័ត៍មាន ជនរងគ្រោះទាំង ៥ នាក់៖

ទី១ មានឈ្មោះ ឡេង ឌៀប ភេទស្រី មានទីនៅឃុំអូឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់បាត់បង់ជីវិត ទី២ ឈ្មោះ ឡេង ដាវ ភេទប្រុស អាយុ ១២ឆ្នាំ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) ទី៣ ឈ្មោះ ឡេង សុជាតា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)

ទី៤ ឈ្មោះ ឡេង ជ្រូក ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)

ទី៥ ឈ្មោះ ឡេង សុខជា ភេទប្រុស អាយុ ១១ ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (របួស)។

មកទល់ពេលនេះ សាកសព០៤នាក់ (ស្រី០២នាក់) បានប្រគល់ជូនក្រុមគ្រួសារ រីឯអ្នករងរបួល០១នាក់ (ប្រុស) កំពុងសម្រាកព្យាបាល៕

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]