បរទេស៖ តារាសម្តែងស្រី Angelina Jolie បានបញ្ចប់ការលក់ភាគហ៊ុន ៥០ ភាគរយនៅក្នុងអចលនទ្រព្យនិងកន្លែងផលិតស្រាបៀរ Chateau Miraval ក្នុងតម្លៃ ១៦៤ លានដុល្លារទោះបីជា Brad Pitt មិនយល់ស្របក៏ដោយ។
តាមប្រភពដដែល Angelina បានលក់ភាគហ៊ុនរបស់នាងទៅឱ្យក្រុមហ៊ុនស្រា Tenute del Mondo ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Stoli Group នេះយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Stoli Group បានឱ្យដឹងថាលោក Brad Pitt នឹងរក្សាភាគហ៊ុនរបស់លោកនៅក្នុងទ្រព្យសម្បត្តិនេះដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរ ជម្លោះ Chateau Miraval រវាង Angelina Jolie និង Brad Pitt មានភាពតានតឹងមួយរយៈ នេះគឺជាអចលនទ្រព្យស្រានៅភាគខាងត្បូងនៃប្រទេសបារាំងដែលមានតម្លៃប្រហែល ១៦៤ លានដុល្លារ។
ទៀតសោត អតីតប្តីប្រពន្ធនេះ បានទិញទ្រព្យសម្បត្តិនេះក្នុងឆ្នាំ ២០០៨ ខណៈពេលដែលពួកគេណាត់ជួបគ្នានិងមានពិធីមង្គលការនៅទីនេះក្នុងឆ្នាំ ២០១៤។ ដំបូង Brad Pitt កាន់កាប់ភាគហ៊ុន ៦០% ហើយ Angelina Jolie រក្សា ៤០% ។ នៅឆ្នាំ ២០១៣ Brad បានផ្ទេរទៅអតីតភរិយា ១០% ជួយឱ្យទាំងពីរមានកម្មសិទ្ធិស្មើគ្នាផងដែរ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]