តៃវ៉ាន់៖ មួយរយៈចុងក្រោយមកនេះ តារាសម្ដែងប្រុស លោក Wallace Huo ដែលត្រូវបានគេស្គាល់ថាជាស្វាមិរបស់តារាស្រី Ruby Lin ហាក់មានភាពស្ងប់ស្ងាត់ពីវិស័យសិល្បៈ ព្រមទាំងត្រូវបានគេនិយាយថា រូបលោកគ្មានការងារធ្វើដោយគ្រាន់តែនៅផ្ទះ ដើម្បីមើលថែកូនថែមទៀតផង។ 

តែទោះយ៉ាងណាបើយោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ថ្វីត្បិតតែតារាសម្ដែងប្រុសរូបនេះ គ្មានការងារធ្វើក៏ដោយ តែរូបលោកក៏កំពុងតែមានជីវិតរស់នៅដ៏ស៊ីវីល័យ ដោយបានទិញវីឡាមួយ និងបានផ្លាស់ប្តូររថយន្តទំនើបថែមទៀត ហើយរថយន្តថ្មី ដែលតារាសម្តែងរូបនេះ បានទិញមានតម្លៃរហូតដល់ ៤០ លានដុល្លារតៃវ៉ាន់ (ប្រហែល ១,៤ លានដុល្លាអាមេរិក) ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពីមុនមកនេះ Wallace Huo ក៏មានរថយន្តស្ព័រពណ៌លឿងដែលមានតម្លៃ ៣០ លានដុល្លារតៃវ៉ាន់ ( ប្រហែល ១លានដុល្លាអាមេរិក) ផងដែរ។ លើសពីនេះទៀត ថ្មីៗនេះ គូស្វាមីភរិយា លោក Wallace Huo និង តារាស្រី Ruby Lin បានផ្លាស់ប្តូរទីលំនៅ ទៅផ្ទះវីឡាដ៏ប្រណិតបំផុត ដែលតម្លៃសរុបនៃផ្ទះ រួមទាំងការតុបតែងនិងគ្រឿងសង្ហារឹម អាចមានរហូតដល់ខ្ទង់លានដុល្លាថែមទៀតផង៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin និង Wallace Huo
Ruby Lin និង Wallace Huo
Ruby Lin និង Wallace Huo
Ruby Lin និង Wallace Huo
ឡានរបស់ Wallace Huo
ឡានរបស់ Wallace Huo
Ruby Lin និង Wallace Huo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]