ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាចម្រៀងប្រុសវ័យក្មេងលោក ពុធ មិថុនា ទទួលបានការចាប់អារណ៍យ៉ាងខ្លាំងពីមហាជន និងមិត្តៗយុវវ័យ។ ម្យ៉ាងតារាចម្រៀងរូបនេះ មានសមត្ថភាព និងទេពកោសល្យអាចច្រៀង និងនិពន្ធចម្រៀងដោយខ្លួនឯងបានយ៉ាងល្អគួរឲ្យសរសើរ បើទោះបីនៅវ័យក្មេងក៏ពិតមែន។ ពិតណាស់ ថ្មីៗនេះលោកត្រូវបានផលិតកម្មរាម បានផ្ដល់ឱកាសឲ្យក្លាយជាតារាចម្រផងផលិតកម្មផ្ទាល់ផងដែរ។

យ៉ាងណាមិញ ស្របពេលកំពុងជ្រកកោនក្នុងផលិតកម្មរាម ដែលជាផលិតកម្មថ្មីនោះ លោក ពុធ មិថុនា បានចេញបទចម្រៀងផ្ទាល់ខ្លួន មានចំណងជើងថា « Delivery អន្សម » ហើយបទថ្មីរបស់លោក ច្រៀងដើម្បីអបអរពិធីបុណភ្ជុំបិណ្ឌផងដែរ។ ក្នុងនោះដែរ ស្របពេលបញ្ចេញបទថ្មី ក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូច បាននិយាយរិះគន់លើសម្លេងតារារូបនេះ ថាជាតារាចម្រៀងសណ្ដែកដី ច្រៀងមិនកើតទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ខណៈពេលឃើញមនុស្សមួយចំនួនតូចរិះគន់ បែបជាន់ពន្លិច លោក ពុធ មិថុនា បានចេញមុខសរសេរសារខ្លីយ៉ាងអន់ចិត្តឆ្លើយតបទៅអ្នករិះគន់វិញដូច្នេះថា៖

សម្ដីលោក ពុធ មិថុនា

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ពុធ មិថុនា
លោក ពុធ មិថុនា
លោក ពុធ មិថុនា
លោក ពុធ មិថុនា
លោក ពុធ មិថុនា
លោក ពុធ មិថុនា
សាររបស់លោក ពុធ មិថុនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]