ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងទេសចរណ៍ប្រកាសថា រយ:ពេល៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវចេញដើរកម្សាន្តជាង ៦៦ម៉ឺននាក់ ចំណែកបន្ទប់សណ្ឋាគារនិងផ្ទះសំណាក់ត្រូវបានកក់ពេញនៅតាមតំបន់ទេសចរណ៍សំខាន់ៗ។

ដោយឡែក នៅថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានអ្នកធ្វើដំណើរកំសាន្តប្រមាណជិត ២០ម៉ឺននាក់ឯណោះ ដោយឡែកនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ មានអ្នកដើរកំសាន្តប្រមាណជាង ២៧ម៉ឺននាក់ផងដែេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន ខេត្តកំពត កែប ក្រុងព្រះសីហនុ ពោធិសាត់ កំពង់ស្ពឺ បាត់ដំបង សៀមរាប និងកំពង់ចាម។ នៅថ្ងៃឈប់សម្រាកទី៣​ គ្រប់គោលដៅទេសចរណ៍ទាំង២៥រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបភាពតំណាង
រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]