ផ្លែរកាំ ឬម្យ៉ាងទៀតហៅ សាឡាក់ មានសម្បកខាងក្រៅពណ៌ត្នោត និងមើលទៅស្រដៀងស្បែកពស់។ ផ្នែកខាងក្នុងមានពណ៌ស ពេលខ្លះមានពណ៌ត្នោត និងមានស្រទាប់ស្បែកស្ដើងនៅស្រោបពីលើ ហើយមានរសជាតិ ជូរអែម ឆ្ងាញ់។ ក្រៅពីរសជាតិឆ្ងាញ់ផ្លែនេះក៏មានអត្ថប្រយោជន៍ល្អសម្រាប់សុខភាពផងដែរ។
១. ជួយដល់ការរំលាយអាហារ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្លែសាឡាក់ មានសារធាតុចិញ្ចឹមល្អដូចជា កាល់ស្យូម Tannin Sapotanin និងសារជាតិ Flavanoid និង Beta Carotene ដែលអាចរក្សាសុខភាពប្រព័ន្ធរំលាយអាហារ។
២. អាចបង្កើនភាពស៊ាំ
សារធាតុប្រឆាំងអុកស៊ីតកម្ម មានមុខងារកាត់បន្ថយផលប៉ះពាល់នៃការខូចខាតកោសិកាបណ្ដាលមកពីពន្លឺព្រះអាទិត្យ ការបំពុលផ្សែងដោយបារី អាហារមិនល្អសម្រាប់សុខភាព និងគ្រឿងស្រវឹង។ ផ្លែសាឡាក់ និងតែបៃតង ត្រូវបានគេដឹងថាជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចគ្នា។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែនេះអាចការពារពីការខូចខាតនៃ កោសិកានិងជាលិកា។
៣. ជួយរក្សាទម្ងន់
ផ្លែសាឡាក់ ក៏ត្រូវបានគេដឹងថាអាចជួយដល់ការ រក្សាទម្ងន់ និងស័ក្ដិសមសម្រាប់គ្នាយើងដែលកំពុងតែតមអាហារផងដែរ។ ដោយសារតែជាតិ កាល់ស្យូម និងកាបូអ៊ីដ្រាត អាចផ្ដល់នូវការឆ្អែតបានយូរ។ ការញាំជាតិកាល់ស្យូមខ្ពស់ អាចផ្លាស់ប្ដូរការរំលាយអាហាររបស់កោសិកាខ្លាញ់ ដែលអាចនាំឱ្យមានការថយចុះជាតិខ្លាញ់ និងបង្កើតថាមពលដុតបំផ្លាញខ្លាញ់។
៤. ជំនួយភ្នែក
ក្រៅពីការ៉ុត ផ្លែសាឡាក់ក៏ត្រូវបានគេដឹងថាអាចជួយដល់សុខភាពភ្នែកផងដែរ។ ជួយភ្នែកដោយសារតែសារធាតុនៃ Beta-Carotene ត្រូវបានបំបប្លែងទៅជាវីតាមីន A ដោយរាងកាយ។
៥. ព្យាបាលជំងឺរាក
ផ្លែឈើនេះក៏មានជាតិសរសៃខ្ពស់ អាចជួយព្យាបាលជំងឺរាកផងដែរ។ សារធាតុ Tannin ដែលមាននៅក្នុងផ្លែនេះត្រូវបានគេដឹងថាជាសារធាតុដែលអាចជួយព្យាបាលជំងឺរាក។
៦. ជួយដល់សុខភាពបេះដូង
ប្រភេទផ្លែឈើនេះមានសារធាតុប៉ូតាស្យូម ដែលប៉ូតាស្យូមគឺជាសារធាតុរ៉ែមួយប្រភេទមាននៅក្នុងរាងកាយ ហើយមានមុខងារជួយដំណើការបង្កើតកោសិក និងតួនាទីរក្សាសុខភាព បេះដូង ខួរក្បាល តម្រងនោម និងសាច់ដុំផងដែរ។
៧. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
មិនត្រឹមតែល្អចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ផ្លែសាឡាក់នេះមានអត្ថប្រយោជន៍នឹកស្មានមិនដល់ចំពោះស្ត្រីមានផ្ទៃពោះទៀតផង។
ស្ត្រីមានផ្ទៃពោះត្រូវការសារធាតុ កាល់ស្យូមដើម្បីជួយបង្កើតជាលិកាគ្រោងឆ្អឹងរបស់ទារកក្នុងផ្ទៃ។ លើសពីនេះទៀតដោយការញាំ ផ្លែសាឡាក់សម្រាប់ស្ត្រីមានផ្ទៃពោះនឹងផ្ដល់នូវ ភាពរឹងមាំ និងសុខភាពល្អអំឡុងពេលមានផ្ទៃពោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]