ចិន៖ ថ្មីៗនេះ តារាសម្ដែងស្រី Zhao Wei ហៅ ត្រចៀកកាំ បានបង្កភាពភ្ញាក់ផ្អើលទៅដល់ទស្សនិកជនជាច្រើន ក្នុងពេលបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹង តារាស្រី Ruby Lin បន្ទាប់ពីស្ងប់ស្ងាត់រឿងអាស្រូវក្នុងសិល្បៈអស់មួយរយៈ។

ក្នុងនោះដែរ តារាស្រី Ruby Lin បានធ្វើការបង្ហោះរូបភាព ចែករំលែកអំពីរបបអាហារដ៏សមស្របមួយ ដើម្បីជួយរក្សារាង និងធានានូវអាហារូបត្ថម្ភដ៏ល្អ ដែលមានមនុស្សជាច្រើនបានបង្ហាញពីការពេញចិត្តចំពោះការចែករំលែកនេះ ហើយម្នាក់នៅក្នុងចំណោមនោះ គឺជាតារាស្រី Zhao Wei ដែលមិនបានបង្ហាញខ្លួននៅលើបណ្ដាញសង្គមអស់មួយរយៈ បានចេញមកចុច Like បង្ហាញការពេញចិត្ត បើទោះបីជានាងមិនបានទុកសារនៅក្នុងខមិនក៏ដោយ ក៏ហ្វេនៗជាច្រើន នៅតែពិភាក្សាយ៉ាងសកម្មចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Zhao Wei និង Ruby Lin គឺជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ចាប់តាំងពីបានផ្តើមអាជីពរបស់ពួកគេ។ ដោយឡែក បន្ទាប់ពីបានជួបបញ្ហាដែលធ្វើឱ្យអាជីពរបស់ Zhao Wei ធ្លាក់ចុះ តារាស្រីរូបនេះក៏មិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលជិតពីរខែមកនេះ ខណៈដែលឈ្មោះរបស់នាង ត្រូវបានលុបចេញពីការផលិតខ្សែភាពយន្តនិងទូរទស្សន៍ក្នុងស្រុកជាច្រើន៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Wei
Zhao Wei
Zhao Wei
Ruby Lin
Ruby Lin
Ruby Lin 
រូបភាពរបស់ Ruby Lin ដែល Zhao Wei ចុច Like ក្រោយមិនបានខ្លួនលើបណ្ដាញសង្គមអស់មួយរយៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]