តៃវ៉ាន់៖ នៅថ្ងៃទី ៨ ខែតុលា ETtoday បានរាយការណ៍ថាតារាចម្រៀង Ken Chu កំពុងជួបការលំបាក ដោយតារាសម្តែងតួអង្គ ស៊ី មិន បានចែករំលែកថា អត់ការងារធ្វើជាងមួយឆ្នាំ ថែមទាំងរកស៊ីខាតបង់ មិនចេះតិចទៀត មួយរយៈចុងក្រោយនេះ។
តាមប្រភពដដែលបាន បន្តទៀតថា តារាប្រុសវ័យ ៤២ឆ្នាំរូបនេះ មិនមានក្រុមហ៊ុនផលិតណាមួយនៅក្នុងទីផ្សារចិនដីគោក ឬតៃវ៉ាន់ អញ្ជើញលោក មកសហការជាមួយនោះទេ ដោយ ពេលវេលាជាច្រើនអស់ជាច្រើនខែមកហើយ លោកនៅតែ អង្គុយនៅផ្ទះ ហើយលេងហ្គេម តែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពីខែមករាឆ្នាំ ២០២០ បានវិលត្រឡប់មកតៃវ៉ាន់វិញ ពីដីគោក ហើយបានរស់នៅស្រុកកំណើតរបស់លោកជិតមួយឆ្នាំ ដោយភរិយា និងលោក បានរស់នៅរីករាយជាងកន្លះឆ្នាំ ទោះបីគ្មានការងារធ្វើក៏ដោយ។ តារាប្រុសរូបនេះ បាននិយាយថា ទោះបីពួកគេ មិនបានរកចំណូលបានច្រើនទេប៉ុន្តែមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។
លើសពីនេះទៀតសោត Ken Chu បាននិយាយថានៅពេលនោះ នៅពេលដែលតារាប្រុសរូបនេះមានលុយ លោកតែងតែប្រមូលទិញវត្ថុបុរាណ។ ឥឡូវនេះវត្ថុទាំងនោះត្រូវបានដាក់តាំងនៅក្នុងហាងលក់វត្ថុបុរាណមួយនៅទីក្រុងប៉េកាំងដែលគ្រប់គ្រងដោយភរិយារបស់លោក៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]