រាជធានីភ្នំពេញ ៖ ពិតមែនហើយ បើទោះបីត្រូវស្ពាយឈ្មោះជា មេម៉ាយក្តី តែអតីតពីធីការិនីរូបសម្រស់ គឹម លីហ្សារូបនេះ​ នៅតែស្រស់ស្អាត ហាក់មិនខ្វាយខ្វល់រកដៃគូថ្មីនៅឡើយ ដោយក្នុងនោះ ការរកស៊ីរបស់រូបនាង ហាក់ដំណើរការទៅមុខយ៉ាងរលូន ជាពិសេសគឺ មុខរបរលក់ម្ជូរតែម្តង។

ជាមួយគ្នានេះ អតីតពិធីការិនីរូបនេះ បានធ្វើឲ្យ​អ្នកគាំទ្រ នាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបនាងសម្រេចចិត្តកែទម្រង់មុខ ស្ទើរតែគ្រប់ផ្នែកទាំងអស់ ខណៈមុខធម្មជាតិរបស់រូបនាង ស្រស់ស្អាត នរណាៗក៏សរសើរទៅហើយនោះ ជាក់ស្តែង រូបនាង បានធ្វើច្រមុំ បបូរមាត់ ចង្ការ ព្រមគ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ រូបនាង បានចែករំលែកពី វិធីថែទាំ និងលាងរបួស មើលទៅស្រៀវជំនួស ស្របពេលនេះ ចង្ការរបស់រូបនាងនៅ មិនទាន់វះចេសនៅឡើយ​ រីឯច្រមុំ បានវះចេសរួចរាល់ហើយ ចំណែកឯ បបូរមាត់វិញ នៅមានចេសជាច្រើន នៅក្នុងមាត់ ដែលធ្វើឲ្យរូបនាង ត្រូវខ្ពុលមាត់រៀងរាល់ពេលហូបអីរួច ដោយសារតែ មិនអាចឲ្យមុខរបួសត្រូវថ្នាំដុសធ្មេញឡើយ ដូច្នេះ ដុសបានតែផ្នែកលើបន្តិចតែប៉ុណ្ណោះ។

រីឯចម្រុះវិញ មានការតមខ្លាំងដល់ទៅ ១ទៅ២ខែ ឯណោះ ដែលតម្រូវឲ្យប្រើសំឡីត្បាល់ត្រចៀក យកទៅសម្អាតជានិច្ច មិនអាចយកដៃទៅឆ្កឹះផ្តេសផ្តាសឡើយ បើនិយាយពី បបូរមាត់វិញ ពេទ្យប្រាប់ថា អាចស្ពឹក៥០% ចន្លោះពី ៣ខែទៅ ៦ខែ យ៉ាងណាក្តី វះកាត់កែសម្ភស្សទើបតែបាន ប៉ុន្មានថ្ងៃសោះ អ្នកគាំទ្រមួយចំនួន ផ្ទុះសរសើរថា រូបនាង ប្រែជាក្មេងជាងមុន បាត់ទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អតីតពិធីការិនី គឹម លីហ្សា
អតីតពិធីការិនី គឹម លីហ្សា
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា