ចិន៖ ថ្វីត្បិតតែ ពេលនេះ តារាសម្ដែងស្រីជើងចាស់ Carman Lee មានអាយុ ៥៥ ឆ្នាំទៅហើយក្តី ប៉ុន្តែរូបសម្រស់របស់តារាស្រីរូបនេះ នៅតែមានភាពស្រស់ស្អាត ដែលអាចទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើន ព្រមទាំងរក្សាបាននូវភាពល្បីល្បាញនៅក្នុងសិល្បៈកម្សាន្ត ថែមទៀត។

ជាពិសេស តារាស្រីវ័យ៥៥ ឆ្នាំរូបនេះ ថែមតាំងមានរូបរាងស្ដើងតូចច្រឡឹង ដែលកាន់តែធ្វើឲ្យនាងមានទំនុកចិត្ត នៅក្នុងការស្លៀកពាក់រ៉ូបគ្រប់ប្រភេទ បង្ហាញភាពទាក់ទាញទៅដល់ទស្សនិកជនទាំងឡាយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ បន្ទាប់ពី រក្សារាងស្លីមអស់រយៈពេលជាច្រើនឆ្នាំ ដោយសារការពង្រឹងរាងកាយ ថ្មីៗនេះ នាងបានចែករំលែកនូវពេលមួយ ដែលនាងបង្ហាញពីក្បាច់រាំ នៅលើទំព័រផ្ទាល់ខ្លួន ដែលធ្វើឲ្យមនុស្សជាច្រើនពិតជានឹកស្មានមិនដល់ ក្រោយពីបានឃើញ ដៃតូចស្តើង ព្រមទាំងប្រអប់ដៃចេញឆ្អឹងយ៉ាងច្បាស់ៗដោយសារតែនាងស្គមពេក។

មិនត្រឹមតែប៉ុណ្ណោះ រូបភាពនេះ បានបង្កឱ្យហ្វេនៗជាច្រើនកាន់តែបារម្ភ និងមានការលើកឡើង ដែលចង់ឲ្យនាងត្រូវការឡើងទម្ងន់ខ្លះ ដើម្បីមើលទៅស្អាតជាងមុន ថែមទៀតផង។ ក្រៅពីនេះ ក៏នៅមានមតិជាច្រើនទៀត ដែលបានសរសើរពីសម្រស់វ័យក្មេងដែលមិនគួរឲ្យជឿ បើប្រៀបធៀបទៅនឹងអាយុពិតរបស់នាង ផងដែរ៕​

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖

Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
រូបភាពបង្ហាញពីរាងស្គមខ្លាំង របស់ Carman Lee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]