កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៦ ខែតុលាវេលាម៉ោង ៨ និង ២០ នាទីយប់ម៉ោង តារាសម្តែងប្រុស Choi Jin Hyuk ត្រូវបានប៉ូលីសចាប់ខ្លួនដោយចោទប្រកាន់ពីបទបំពានច្បាប់ត្រួតពិនិត្យនិងការពារពីជំងឺឆ្លងរាតត្បាត។
តួយ៉ាង Choi Jin Hyuk ត្រូវបានគេប្រទះឃើញនៅបារកម្សាន្តមួយនៅ Samseong-dong Gangnam-gu ក្នុងទីក្រុងសេអ៊ូលជាកន្លែងដែលអាជីវកម្មត្រូវបានហាមឃាត់ទាំងស្រុងដោយសារវិធានការណ៍គម្លាតឆ្ងាយពីសង្គមកម្រិតទី ៤ ដែលបានដាក់នៅលើតំបន់សេអ៊ូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មនុស្សសរុបចំនួន ៥១ នាក់ដែលមានវត្តមាននៅក្នុងអាជីវកម្មនៅពេលនោះរួមទាំងម្ចាស់ហាង និងអតិថិជនទាំងអស់ (រួមទាំង Choi Jin Hyuk) ត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗ ក្នុងកំឡុងពេលចុះបង្ក្រាបដូច្នេះដែរ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]