ម៉ាក់ៗពពោះ ត្រូវចាស់ៗហាមមិនឲ្យស្លៀកពាក់រឹបៗទេ ដោយសារខ្លាចថប់ដង្ហើមកូនក្នុងផ្ទៃ ឬខ្លាចក្រពឹតច្រមុះ ខូចទ្រង់ទ្រាយគត៌ តែបើតាមក្បួនវេជ្ជសាស្រ្តវិញ គឺមិនគិតដូចនេះទេ។
បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្រ្តីនៃមន្ទីរពេទ្យកាល់ម៉ែត បានបកស្រាយថា ការស្លៀកពាក់រឹបៗ គឺមិនមានបញ្ហាអីនោះទេ គ្រាន់តែវាអាចផ្តល់ផលពិបាកដល់ខ្លួន ព្រោះតឹងពោះដោយសារកូនផង ហើយបើស្លៀករឹបទៀត អាចធ្វើឲ្យមានអារម្មណ៍ថាមិនស្រណុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវេជ្ជបណ្ឌិត បានឲ្យដឹងថា “នៅពេលពោះកាន់តែធំ សរីរាង្គដែលនៅក្នុងពោះត្រូវការភាពទូលាយ កាលណាតឹងទាំងក្នុងពោះ ហើយរឹបឲ្យតឹងពីក្រៅទៀត ជាធម្មតា វាតឹងធ្វើឲ្យមានអារម្មណ៍ធុញថប់ ពិបាកធ្វើនេះធ្វើនោះបាន”។ ដូចនេះហើយ ទើបភាគច្រើនស្រ្តីពពោះត្រូវបានណែនាំឲ្យស្លៀកសម្លៀកបំពាក់ណាធូរៗ ដើម្បីកុំឲ្យថប់ ឬមិនស្រួលខ្លួនតែប៉ុណ្ណឹងឯង។
ចំពោះការប៉ះពាល់ដល់ទារក ឬមិនប៉ះពាល់ លោកវេជ្ជបណ្ឌិត បានបន្តពន្យល់ មិនបាច់បារម្ភទេ ព្រោះការស្លៀកពាក់រឹប ឬតឹង ពេលពពោះ គ្មានបញ្ហាអីប៉ះពាល់ដល់ទារកក្នុងផ្ទៃទេ ។ ទោះមិនមានប៉ះពាល់ដល់កូន ប្រសិនបើស្លៀករឹប ហើយមានអារម្មណ៍មិនស្រួលខុសធម្មតា ត្រូវទៅជួបពេទ្យជំនាញ ដើម្បីពិនិត្យ ចៀសវាងបញ្ហាផ្សេងៗកើតមានបណ្តាលឲ្យប៉ះពាល់សុខភាពទាំងម្តាយ និងកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]