អាមេរិក៖ Justin Bieber គឹជាតារាចម្រៀងទោលវ័យក្មេងម្នាក់ដែលជាប់ឈ្មោះក្នងបញ្ជីតារាចម្រៀងលំដាប់សេដ្ឋីផ្សេងៗទៀតដែលមានទ្រព្យច្រើនជាងគេបង្អស់ក្នុងពិភពលោក ដោយលោកប្រឡូកក្នុងវិស័យសិល្បៈនេះតាំងពីវ័យក្មេងមកម៉្លេះ។
ជាការពិតណាស់ តារាប្រុសរូបនេះ គឺមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងជាង១០ឆ្នាំមកហើយ ដោយក្នុងរយៈពេលកន្លងមក លោកបានកើបលុយរាប់លានក្នុងឆ្នាំៗ ដោយចំណូលទាំងនោះគឺបានមកពីចម្រៀង ផ្សាយពាណិជ្ជកម្ម ការប្រគុំតន្ត្រីជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ចូលមកដល់ក្នុងឆ្នាំ២០២១ ទ្រព្យសម្បត្តិ Justin Bieber បានកើនឡើងដល់ ២៨៥លានដុល្លារសហរដ្ឋអាមេរិក ដោយចំណូលរបស់លោកគឺមានច្រើនច្រកផ្សេងៗគ្នាដូចខាងក្រោមនេះ៖
ចំណូលពីការផ្សាយពាណិជ្ជកម្មផលិតផល
Justin Bieber អាចទទួលបានចំណូលប្រចាំឆ្នាំពី៦០លានដុល្លារសហរដ្ឋអាមេរិក ទៅ៨០លានដុល្លារសហរដ្ឋអាមេរិក ដោយមានដៃគូជាផលិតផលយីហោម៉ាកល្បីៗដូចជា៖
Proactiv
Adidas
Walmart
Beats by Dre
Balenciaga
Calvin Klein និងក្រៅពីនេះលោកក៏បានបង្កើតម៉ាកសម្លៀកបំពាក់ Drew House ដែលជាម៉ាករបស់ខ្លួនផងដែរ។
ចំណូលពីការប្រគុំតន្ត្រី
នៅក្នុងពេលនេះតម្លៃខ្លួន Justin Bieber គឺអាចនឹងឡើងដល់១លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយយប់ ដោយកន្លងមកតារាប្រុសរូបនេះការប្រគុំតន្ត្រីផ្សេងៗ ដោយទ្រព្យសម្បត្តិលោកបានឡើងតាមការប្រគុំតន្ត្រីខាងក្រោម៖
My World ៥៣លានដុល្លារសហរដ្ឋអាមេរិក (អាចនឹងលើសពីនេះ)
Belives ១១០លានដុល្លារសហរដ្ឋអាមេរិក
Purpose ២៥០លានដុល្លារសហរដ្ឋអាមេរិក
Changes រំពឹងថារកប្រាក់ចំណូលខ្ទង់រយលានដុល្លារសហរដ្ឋអាមេរិក ក្នុងការប្រគុំនៅឆ្នាំ២០២២
Justice រំពឹងថារកប្រាក់ចំណូលខ្ទង់រយលានដុល្លារសហរដ្ឋអាមេរិក ក្នុងការប្រគុំតន្ត្រីនៅឆ្នាំ២០២២៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]