ចិន៖ ទំព័រ Soho បានរាយការណ៍ថានៅល្ងាចថ្ងៃទី ៨ ខែតុលា តារាសម្តែងស្រីចិនសាច់សបណ្តូលចេក Fan Bingbing បានបញ្ចេញរូបថតថ្មីជាច្រើនសន្លឹក ដែលបង្ហាញពីភាពទាក់ទាញ ជាពិសេសសម្រស់វ័យរបស់តារាស្រីរូបនេះ។

ជាក់ស្តែង រូបថតរបស់តារស្រីរូបនេះ សម្រាប់ព្រឹត្តិការណ៍បង្ហាញម៉ូតដែលបានធ្វើឡើងកាលពីម្សិលមិញ ជាមួយនឹង រូបភាពដ៏អស្ចារ្យរបស់នាង ដែលពណ៌នាអំពីភាពស្រស់ស្អាតនៃ «មហាក្សត្រីកំសាន្ត» នៅពេលនាងមានអាយុ ៤០ ឆ្នាំ ជាមួយសាច់មុខតឹងណែង ម៉ត់ខៃគ្មានស្នាមជ្រីវជ្រួញ សូម្បីបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ក្នុងរូបភាពទាំងនោះ Fan Bingbing  ពាក់រ៉ូបពណ៌ខ្មៅ ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង ការតុបតែងមុខដែលបង្ហាញពីភាពប្រណិតនិងស្រស់ស្អាតរបស់នាង។ ទម្រង់មុខរាងអក្សរ V ស្តង់ដារ និងច្រមុះមុតស្រួច របសនាងដ៏ស្រស់ស្អាត បានធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថា ស្ទើរតែមិនជឿថានាងមានអាយុ ៤០ ឆ្នាំនោះទេ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពថ្មី Fan Bingbing 
រូបភាពថ្មី Fan Bingbing 
រូបភាពថ្មី Fan Bingbing 
រូបភាពថ្មី Fan Bingbing 
រូបភាពថ្មី Fan Bingbing 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]