រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនប្រាកដជានៅចាំបានហើយ តារាកំប្លែងស្រី អ្នកនាង ស្រីអយ ដែលនាពេលនេះ តារាស្រីរូបនេះ បានធ្វើឱ្យមហាជន ងឿងឆ្ងល់ ជាខ្លាំង ដែលពេលនេះ តារាកំប្លែងរូបនេះ បានបាត់មុខបាត់មាត់ស្ងាត់វត្តមាន នៅក្នុងរង្វង់សិល្បៈសូន្យសុង ក្រោយពីល្បីរឿងអាស្រូវទាក់ទិននឹងរឿងលុយ និងល្បែងស៊ីសង។ ចំណែក នាងឃ្មឹប ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ ដោយកាលណោះនាងជាតារាកំប្លែងល្បីឈ្មោះ នៅក្នុងក្រុមនាយកុយ ហើយខុសពីស្រីអយ កាលដែលនាងឃ្មឹបបាត់ខ្លួនលែងមានវត្តមាននៅក្នុងកម្មវិធីកំប្លែងនានា ហើយពេលនេះ នាងថែមទាំងធ្លាក់ខ្លួនមកធ្វើជាសន្តិសុខទៀតផង។

ស្រីអយ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានបានល្បីឈ្មោះរន្ទឺនៅក្នុងវិស័យសិល្បៈរួចមក អតីតតារាកំប្លែងស្រី​ ស្រីអយ បែរជាបាត់ខ្លួនលែងមានវត្តមាននៅក្នុងសង្គមសិល្បៈបន្តទៀត ព្រោះតែពាក់ព័ន្ធនឹងរឿងរ៉ាវប្រាក់កាក់ និងលេងល្បែងស៊ីសង ដែលបង្ខំឱ្យតារាកំប្លែងរូបនេះ ត្រូវដើរចេញពីវិថីសិល្បៈ អស់ពេលយ៉ាងយូរឆ្នាំ។ ហើយថ្មីៗនេះ មហាជន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញតារាស្រីរូបនេះ បានប្រែក្លាយខ្លួនយ៉ាងខ្ពស់ត្រដែតពីតារាកំប្លែង ទៅជាលោកជំទាវ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកមានឋានៈតួនាទីមួយរូប នៅក្នុងសង្គម។

ស្រីអយ
ស្រីអយ
ស្រីអយ
ស្រីអយ និងស្វាមី
ស្រីអយ

នាងឃ្មឹប

អតីតតារាកំប្លែងរួមទ្រនំជាមួយនាងកុយ នាងឃ្មឹប ដែលធ្លាប់ជាអតីតភរិយារបស់ នាយ ហុងដា នាពេលនេះ អតីតតារាកំប្លែងស្រីរូបនេះ កំពុងធ្លាក់ខ្លួនជាដំណំ ក្រោយចែកផ្លូវជាមួយស្វាមីដើម នាយ ហុងដា។ ក្រោយពីបែកផ្លូវលែងលះគ្នាជាមួយ នាយ ហុងដា នាងឃ្មឹប ធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងគ្រឿងញៀន ជាប់គុក​ ហើយក្រោយមក ក៏បានរកស្នេហ៍ថ្មីជាមួយស្វាមីបច្ចុប្បន្ន ធ្វើការជាសន្តិសុខយាមនៅផ្សារមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ។ បើតាមមើលបច្ចុប្បន្ន តាមព័ត៍មាន ជីវិតរបស់នាង ដុនដាបខ្លាំងមែនទែន មិនដូចមុនឡើយ បាក់រូបបាក់ឆោមមើលសឹងមិនស្គាល់៕

នាង ឃ្មឹប និង នាយហុងដា
នាងឃ្មឹប
នាងឃ្មឹប
នាងឃ្មឹប
នាងឃ្មឹប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]