ភ្នំពេញ៖ ជាការពិតណាស់ រយៈពេលប្រមាណជា ២០ឆ្នាំមុន មហាជនក៏ដូចជាគាំទ្រ ប្រាកដជាបានស្គាល់តារាចម្រៀងប្រុសប្រចាំផលិតកម្ម SSB លោក ម៉េង ប៊ុនលី ដែលជាបងប្រុសបង្កើតរបស់តារាចម្រៀង ម៉េង ប៊ុនឡូ។ហើយកាលនោះ តារាប្រុសរូបនេះ ពិតជាទទួលសន្ទុះនៃការគាំទ្រច្រើនខ្លាំងមែនទែន។

ទន្ទឹម​នឹង​នេះដែរ បើទោះបីជាកាលអំឡុងឆ្នាំ ១៩៩៨​ ដល់ឆ្នាំ ២០០០ជាង តារាចម្រៀងម្ចាស់បទ «ស្រីចិត្តមិនស្មោះ» រូបនេះ មានប្រជាប្រិយភាពខ្លាំងពិតមែន ប៉ុន្តែពេលវេលាក្រោយមកទៀត លោក ម៉េង ប៊ុនលី ស្រាប់តែស្ងប់ស្ងាត់ពីសិល្បៈឈឹងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយត្រលប់មកពីទឹកដីសហរដ្ឋអាមេរិកវិញ យើងឃើញថា ម៉េង ប៊ុនលី ក៏ងាកមកផលិតបទចម្រៀងដោយខ្លួនឯងជាបន្តបន្ទាប់ដើម្បីរកទីផ្សារតន្រ្តីរបស់ខ្លួនឡើងវិញផង លោកក៏បើកអាជីវកម្មផ្ទាល់ខ្លួនផង។ ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ ទើបលោកផ្អាកពីសិល្បៈលែងផលិតចម្រៀងសិន ដោយងាកទៅផ្ដោតលើអាជីវកម្មអាហារដ្ឋានរបស់លោកនៅខេត្តកណ្ដាលតែមួយមុខប៉ុណ្ណោះ។ ហើយបច្ចុប្បន្ន មុខរបររបស់លោក ក៏កំពុងតែដំណើរ ទទួលបានការគាំទ្រពីភ្ញៀវច្រើនផងដែរ៕

ម៉េង ប៊ុនលី
ម៉េង ប៊ុនលី
ម៉េង ប៊ុនលី
ម៉េង ប៊ុនលី
ម៉េង ប៊ុនលី
ម៉េង ប៊ុនលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]