ថៃ៖ តារាសម្ដែងជើងចាស់ដ៏លេចធ្លោ New Wongsakorn នៅតែអាចរក្សាកេរ្ដិ៍ឈ្មោះល្បីល្បាញបានដដែល បើទោះបីឈរជើងលើវិថីសិល្បៈមកច្រើនឆ្នាំក៏ពិតមែន។ ម្យ៉ាងវិញទៀត ពីមួុយឆ្នាំទៅមួយឆ្នាំ តារាប្រុសរូបនេះ កាន់តែមានការងារច្រើនជាងមុន បើតាមការសង្កេតឃើញកន្លងមក ហើយបច្ចុប្បន្នលោកក៏កាន់តែមានភាពមមាញឹកនឹងការងារសិល្បៈផងដែរ។

យ៉ាងណាមិញ ទោះបីមានការងារច្រើនត្រូវបំពេញ តែ New Wongsakorn តែងតែហាត់ប្រាណជាប្រចាំ ដើម្បីទទួលបាននូវរូបរាងកាយស្អាត មានសាច់ដុំធំ មើលទៅទាក់ទាញជាងមុន។ ពិតណាស់ ចាប់តាំងវ័យកាន់តែជ្រេ គេឧស្សាហ៍ឃើញតារារូបនេះ ថតរូបដោះអាវបង្អួតសាច់ដុំកង់ៗស្ទើរគ្រប់ពេល មើលទៅទាក់ទាញខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ប្រិយមិត្តធ្លាប់តែឃើញមុខមាត់ស្អាតសង្ហាមានមន្តស្នេហ៍របស់ New Wongsakorn តែបើមកដឹងពីអាយុវិញច្រើនស្ទើរមិនចង់ជឿទៅហើយ។ ដោយតារាប្រុសសាច់សខ្ចីរូបនេះ ខ្វះតែប៉ុន្មានខែទៀតឈានចូលវ័យ៤១ឆ្នាំ តែរូបសម្បត្តិនៅតែក្មេង មិនចាញ់ក្មេងជំនាន់ក្រោយប៉ុន្មានឡើយ។ ក្នុងនោះដែរ គ្រប់ពេលដែលតារារូបនេះតុបតែងខ្លួនម្ដងៗសឹងតែដូចក្មេងវ័យ១៨ឆ្នាំ មិនតែប៉ុណ្ណោះធ្វើឲ្យអ្នកគាំទ្រលង់នឹងស្ទាយ៍ស្លៀកពាក់ដ៏ទាន់សម័យលោកជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖ 

 New Wongsakorn 
 New Wongsakorn 
 New Wongsakorn 
 New Wongsakorn 
 New Wongsakorn 
 New Wongsakorn 
 New Wongsakorn 
 New Wongsakorn 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]