ចិន៖ បុរសជនជាតិចិន ម្នាក់ដែលមានឈ្មោះ Wu Yifan ដែលស្រដៀងនឹងឈ្មោះរបស់តារាចិនសញ្ជាតិកាណាដា Kris Wu លើកលែងតែសម្លេង Yi គឺខុសគ្នា នៅក្នុងភាសាចិន ដែលនាំឱ្យរូបគេ សម្រេចចិត្តប្តូរឈ្មោះនេះ ព្រោះគិតថា វាមានផលប៉ះពាល់អវិជ្ជមាននៅក្នុងជីវិតខ្លួន។

សូមរំលឹកផងដែរថា Kris Wu ត្រូវចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទជាច្រើនករណី ហើយបច្ចុប្បន្ន តារារូបនេះ កំពុងជាប់ឃុំឃាំង ហើយនឹងកំពុងរង់ចាំនូវសាលក្រមរបស់តុលាការ ដែលរំពឹងថានឹងចេញ នាពេលណាមួយនៅដើមឆ្នាំក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៍មាន បុរសដែលចង់ដូរឈ្មោះនោះ មានឈ្មោះថា Wu Yifan ស្រដៀងទៅនឹងឈ្មោះដើមរបស់ Kris Wu ។ បុរសខាងលើនេះ មកពីស្រុក Nanling ខេត្ត Anhui អាយុខ្ទង់២០ឆ្នាំ ហើយធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ។

ក្នុងនោះ បុរសរូបនេះ ក៏បានទៅប៉ុស្តប៉ូលិស ដើម្បីដាក់ពាក្យសុំប្តូរឈ្មោះ ក្រោមហេតុផលថា Kris Wu គឺជាតំណាងនៃការបំពានសីលធម៍សង្គម និង អ្នករំលោភផ្លូវភេទដ៏ល្បី ហើយថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការងារ និងជីវិតរបស់លោក ព្រោះរូបគេបារម្ភថា ឈ្មោះស្រដៀងគ្នានេះ នឹងប៉ះពាល់ចង្រៃដល់អនាគតរបស់ខ្លួន ដោយគេជាអ្នកដឹកនាំ និងកែសម្រួលកម្មវិធីវិទ្យុ និងទូរទស្សន៍។

ជាមួយគ្នានេះ បុរសខាងលើ បានប្តូររួចហើយពីឈ្មោះ Wu Yifan មកជា Wu Moulin។ ក្នុងនោះ បុរសដដែលនេះ បានប្រកាសថា ខ្លួនំានជីវិតសារជាថ្មី ក្រោយទទួលបានអត្តសញ្ញាណប័ណ្ណឈ្មោះថ្មី។ ជាមួយគ្នានេះ ក៏មានអ្នកលេងហ្គេមអនឡាញប្រមាណ ២.៦០០នាក់ផ្សេងទៀត ដែលមានឈ្មោះប្រហាក់ប្រហែលនឹង Kris Wu ក៏បាននាំគ្នាប្តូរឈ្មោះរបស់ខ្លួន ចេញពីគណនីដែលកំពុងប្រើប្រាស់ផងដែរ៕

ប្រភព៖ Today Online

Kris Wu
Kris Wu
បុរសឈ្មោះស្រដៀងគ្នានឹង Kris Wu
បុរសឈ្មោះស្រដៀងគ្នានឹង Kris Wu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]