ថៃ៖ អាចនិយាយបានថា រឿងស្នេហារវាងមនុស្សប្រុស និងមនុស្សស្រី ជារឿងធម្មជាតិដែលមនុស្សគ្រប់គ្នាត្រូវតែជួបប្រទះនៅក្នុងឆាកជីវិត។ ប៉ុន្តែប្រសិនបើស្នេហា បានធ្វើឲ្យមនុស្សឈឺចាប់ម្ដងហើយម្ដងទៀត មិនចេះចប់មិនចេះហើយ ច្បាស់ណាស់ថា អ្នកខ្លះអាចនឹងនឿយណាយ ឆ្អែតឆ្អន់លែងចង់មានជីវិតគូទៀត ឬមនុស្សអ្នកខ្លះបែរជាប្ដូរចិត្ត អស់ជំនឿនឹងស្រលាញ់ភេទផ្ទុយគ្នា ហើយបែរជាទៅស្រលាញ់ភេទដូចគ្នាវិញក៏មាន។
ជាក់ស្ដែង បើងាកមកចាប់អារម្មណ៍ តារាសម្ដែងស្រីដ៏ល្បីប្រចាំសង្គមសិល្បៈថៃ ២នាក់ខាងក្រោមនេះ ជឿជាក់ថា ហ្វេនៗច្បាស់ជាបានជ្រាបរួចមកហើយ ទាក់ទងនឹងជីវិតស្នេហារបស់ពួកគេ។ ដោយក្នុងនោះផងដែរ អាចនិយាយបានថា ពួកគេសុទ្ធតែធ្លាប់ហែលឆ្លងរឿងរ៉ាវឈឺចាប់ដោយសារមនុស្សប្រុសច្រើនមកហើយ ទើបពេលថ្មីៗនេះ មានលេចឮព័ត៌មានមកថា ពួកនាងកំពុងសំងំទាក់ទងបង្កាត់ភ្លើងស្នេហ៍ជាមួយមនុស្សស្រីដូចគ្នា ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.Pinky Savika
ក្រោយលែងលះជាមួយស្វាមីសេដ្ឋីរយៈពេលជាង ៥ឆ្នាំមកនេះ ថ្មីៗនេះ នាងកំពុងក្លាយជាប្រធានបទក្ដៅរបស់មហាជន ដោយគេសង្កេតឃើញថា នាងកំពុងមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនារីម្នាក់។ បើទោះបីជាមិនទាន់មានការបកស្រាយពីសមីខ្លួន ប៉ុន្តែតាមរយៈសកម្មភាពរបស់ពួកគេ ពិតជាធ្វើឲ្យហ្វេនៗដាក់ការសង្ស័យខ្លាំង។
២.Ploy Chermarn
តារាសម្ដែងជើងចាស់ល្បីរឿងដូរមុខសង្សារដូចដូរខោអាវរូបនេះ បន្ទាប់ពីធ្លាប់ជួបរឿងប្រេះឆាច្រើនដងពេក ទើបប៉ុន្មានខែមុននេះ នាងក៏លេចឮដំណឹងកំពុងទាក់ទងនារីម្នាក់ផងដែរ។ បើទោះបីជាសមីខ្លួនមិនទាន់បញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេយ៉ាងណា ប៉ុន្តែតាមរយៈព័ត៌មានក្នុងស្រុកថៃជាច្រើន បានចុះផ្សាយ និងកំពុងសង្ស័យថា នាងមានស្នេហាភេទដូចគ្នាមែន ព្រោះតារាស្រីរូបនេះ តែងតែបង្ហោះរូបភាពកៀកកើយជាមួយគ្នាលើគណនី IG ជារឿយៗ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]