ភ្នំពេញ៖ តារាសម្ដែងស្រី ប៊ូ ច័ន្ទដាណែត ជាតារាមួយរូបដែលអាចសម្ដែងបានគ្រប់តួអង្គមិនថាកាច ឆ្នាស់ឆ្នើម ឬស្លូតនោះទេ នាងអាចធ្វើបានយ៉ាងល្អតែម្ដង។ ក្នុងនោះដែរ ចាប់តាំងឈានជើងប្រឡូកក្នុងវិស័យសិល្បៈមកទល់នឹងពេលនេះ នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំង និងមានមហាជនជាច្រើនស្គាល់នាងផងដែរ។
ម្យ៉ាងវិញទៀត បើក្រឡេកមើលលើរូបសម្ផស្សវិញ គេឃើញថាកញ្ញា ប៊ូ ច័ន្ទដាណែត ពិតជាមានមុខមាត់ស្រស់ស្អាត ឃ្យូតគួរឲ្យចាប់អារម្មណ៍តែម្ដង។ មិនតែប៉ុណ្ណោះ មិនថានាងផាត់មុខ ឬមិន Make Up ក៏សម្រស់នាងនៅតែស្រស់សោភាដដែល។ លើសពីនេះទៅទៀត នាងក៏ឧស្សហ៍តែងខ្លួនស្លៀកសម្លៀកបំពាក់ទាន់សម័យ ស្ទាយ៍យុវវ័យ មើលទៅឆើតឆាយមានមន្តស្នេហ៍តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ មួយរយៈចុងក្រោយនេះ កញ្ញា ប៊ូ ច័ន្ទដាណែត ហាក់ជាឡើងសាច់ជាងមុន តែទោះបីជាយ៉ាងណា ក៏នាងនៅតែមានភាពជឿជាក់ អាចតែងខ្លួនបានខ្ញង់ៗ ធ្វើឲ្យអ្នកគាំទ្រលង់នឹងសម្រស់នាងបានផងដែរ។ ហើយគ្រប់សម្លៀកបំពាក់ដែលតារារូបនេះជ្រើសយកមកស្លៀក ពិតជាសាកសមជាមួយដងខ្លួនរបស់នាងស្ទើរគ្រប់ឈុតតែម្ដង ទោះបីច្ចុប្បន្នតារាសម្ដែងរូបនេះមានសាច់ទ្រលុកទ្រលន់ជាងមុនក្ដី។
ក្នុងនោះដែរ គ្រប់រូបភាពដែលតារាស្រីរូបនេះបង្ហោះ តែងតែទទួលបានការសរសើរពីអ្នកលេងបណ្ដាញសង្គម និងអ្នកគាំទ្រស្ទើរគ្រប់រូបភាពតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]