ភ្នំពេញ៖ ហុិន​ ច័ន្ទនីរត័្ន គឺជាតារាសម្តែង និងតារាបង្ហាញម៉ូតជើងចាស់មួយរូបដែលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈច្រើនឆ្នាំមកហើយ​ ប៉ុន្តែសន្ទុះនៃប្រជាប្រិយភាពវិញគឺនៅតែខ្ពស់ត្រដែត ទោះបីជាពេលវេលាកន្លងទៅប៉ន្មានឆ្នាំក្តី។

ជាការពិតណាស់ រយៈប៉ុន្មានឆ្នាំក្រោយនេះ​ តារាស្រីម្នាក់គឺឡើងកូដខ្លាំងជាងមុនស្រើតៗតែម្តង ដោយភាគច្រើនរាល់ពេល កញ្ញាបង្ហោះរូបក្នុងបណ្តាញសង្គមហ្វេសប៊ុក គឺតែងតែមានការសរសើរខ្លាំងពីសំណាក់មហាជនទៅលើសម្រស់​ និងការតុបតែងខ្លួនជារឿយៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងពេលប៉ុន្មានថ្ងៃនេះ ហុិន ច័ន្ទនីរត្ន័ បានបង្ហោះរូបថ្មីនៅក្នុងបណ្តាញសង្គមទៀតហើយ ដោយលើកនេះគឺកញ្ញាបានជ្រើសរើសយកឈុតសម្លៀកបំពាក់រ៉ូបពណ៍សបែបឆើតឆាយ សមរម្យនឹងស្បែកសខ្ចី និងរូបរាងស្វែលល្វត់ល្វន់របស់កញ្ញាខ្លាំងណាស់ ដោយការតុបតែងខ្លួនបែបនេះសមនឹងសម្រស់តារាស្រីរូបនេះខ្លាំងមែនទែន។

ក្រៅពីនេះ អ្នកគាំទ្ររួមទាំងមហាជនបាននាំគ្នាសរសើរទៅលើសម្រស់របស់ ហុិន ច័ន្ទនីរត្ន័ ដែលតុបតែងខ្លួន សមនឹងសម្រស់ ដែលធ្វើឲ្យភាពលេចធ្លោកញ្ញាបានឡើងថែមមួយកម្រិតទៀតផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ហុិន ច័ន្ទនីរត្ន័ 
ហុិន ច័ន្ទនីរត្ន័ 
ហុិន ច័ន្ទនីរត្ន័ 
ហុិន ច័ន្ទនីរត្ន័ (រូបថ្មី)
ហុិន ច័ន្ទនីរត្ន័ (រូបថ្មី)
ហុិន ច័ន្ទនីរត្ន័ (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន