កូរ៉េខាងត្បូង៖ តារាស្រី Lisa សមាជិកក្រុម BLACKPINK បានចូលក្នុងកំណត់ត្រាហ្គីណេសពិភពលោកជាផ្លូវការហើយសម្រាប់សមិទ្ធផលដែលសម្រេចបានដោយអាល់ប៊ុមទោលដំបូងរបស់នាងគឺបទ «Lalisa»

ជាក់ស្តែង នៅថ្ងៃទី ៨ ខែតុលា កំណត់ត្រាហ្គីណេសពិភពលោកបានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថាវីដេអូចម្រៀង «Lalisa» របស់តារាស្រីជនជាតិថៃរូបនេះ បច្ចុប្បន្នគឺជាវីដេអូចម្រៀងក្នុង Youtube ដែលមានអ្នកចូលមើលច្រើនជាងគេក្នុងរយៈពេល ២៤ ម៉ោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង វីដេអូចម្រៀងសម្រាប់ «Lalisa» បានកត់ត្រាកំណត់ការចូលទស្សនា ៧៣.៦ លានដង នៅលើ Youtube ក្នុងរយៈពេលតែមួយថ្ងៃ នៃការចេញផ្សាយ ដែល «Lalisa» បានបំបែកឯតទគ្គកម្មពីមុន ដោយតារាចម្រៀងប៉ុប Taylor Swift ក្នុងបទចម្រៀងមានចំណង «ME!» ដែលទទួលបានការមើលចំនួន ៦៥,២ លានដងក្នុងរយៈពេល ២៤ ម៉ោងក្នុងខែមេសាក្នុងឆ្នាំ ២០១៩។

អបអរជាមួយនឹងសមិទ្ធផលគួរឱ្យចាប់អារម្មណ៍មួយនេះផង!

ប្រភព៖ allkpop

សូមទស្សនារូបភាពខាងក្រោម៖

 Lisa
 Lisa
 Lisa
តួលេខ វិដេអូចម្រៀង​ Lisa 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]